ការស្ទាបអង្អែលគឺជាផ្នែកមួយដ៏សំខាន់ជួយដាស់អារម្មណ៍ផ្លូវភេទដល់នារីជាដៃគូមុនពេលឈានដល់ការរួមភេទ ។ ជាធម្មតា បុរសតែងមានអារម្មណ៍ផ្លូវភេទឆាប់រហ័សជាងស្ត្រី ។ ដូច្នេះដើម្បីជួយឱ្យស្ត្រីឆាប់មានអារម្មណ៍ដូចខ្លួន បុរសគួរប្រើម្រាមដៃស្ទាបអង្អែលតំបន់មួយចំនួនដូចជា ៖
១-ប្រដាប់ភេទ ៖
វាជាចំណុចពិសេសលំដាប់ទី១ ដាស់អារម្មណ៍ផ្លូវភេទស្ត្រី ។ បុរសមិនគួរតន់ហន់ស៊កបញ្ចូលអង្គជាតិរបស់ខ្លួនភ្លាមដោយមិនបានស្ទាបអង្អែលកន្លែងនេះជាមុននោះទេ ។ គួរប្រើពេលយ៉ាងហោចណាស់២-៣នាទី ស្ទាបឈ្លីថ្នមៗលើផ្នែកខាងលើប្រដាប់ភេទរបស់នាង ។
២-បរិវេណសុដន់ឬក្បាលសុដន់ ៖
បុរសជាច្រើនមិនសូវជារំលងតំបន់នេះឡើយ។ ប៉ុន្តែគេត្រូវដឹងថា ការប្រើដៃធ្ងន់ពេកនឹងនាំឱ្យនាងបាត់អារម្មណ៍បានផងដែរ ។ ចូរឈ្លីយ៉ាងថ្នមៗលើក្បាលសុដន់របស់នាងទាំងមុន និងអំឡុងពេលរួមភេទ ។
៣-កដៃ ៖
វាហាក់ជារឿងចម្លែកបន្តិចសម្រាប់បណ្តាបុរសខណៈអះអាងថា កដៃឬប្រអប់ដៃជាចំណុចរសើបរបស់ស្ត្រី ។ ចូរសាកល្បងចាប់ម្រាមដៃរបស់នាងរួចអង្អែលលើខ្នងដៃរបស់នាង លោកអ្នកពិតជាបានដឹងជាក់ជាមិនខាន ។
៤-បាតជើង ៖
ស្ត្រីជាច្រើនពេញចិត្តឱ្យបុរសស្ទាបអង្អែលឬម៉ាស្សាប្រអប់ជើងរបស់ខ្លួន ។ ការបបោសអង្អែលថ្នមៗប្រអប់ជើង កជើង ម្រាមជើងនិងបាត់ជើងរបស់នាងគឺរឹតតែបង្កើនភាពព្រឺព្រួច ។
៥-ត្រចៀក ៖
វាជាចំណុចមួយអាចជួួយដាស់អារម្មណ៍ផ្លូវភេទផងដែរ ។ ទោះជាយ៉ាងណា ស្ត្រីមួួយចំនួនមិនចូលចិត្តឱ្យបុរសជាដៃគូខ្លួនផ្លុំត្រចៀកនាងនោះឡើយ ។
៦-កញ្ចឹងក ៖
បុរសគ្រាន់តែផ្លុំខ្យល់លើកន្លែងនេះនឹងធ្វើឱ្យស្ត្រីព្រឺសម្បុរគីង្គក់បាត់ទៅហើយ ។ ដូច្នេះ សាកគិតទៅមើលថា នឹងមានបញ្ហាអ្វីកើតឡើង ប្រសិនជាលោកអ្នកប្រើអណ្តាតលិទ្ធ ឬធ្មេញញេញនៅម្តុំនេះ ។ លោកអ្នកក៏អាចប្រើដៃស្ទាបអង្អែលថ្នមៗបានផងដែរ ។
៧-កំប៉េះគូទ ៖
ស្ត្រីមួយចំនួនធំពេញចិត្តការស្ទាបអង្អែល ការទះឬចាប់ឈ្លីថ្នមៗនៅកន្លែងនេះ ។ យ៉ាងណាក៏ដោយ ការប្រើកម្លាំងខ្លាំងគឺអាចធ្វើឱ្យនាងឈឺចាប់និងបាត់បង់អារម្មណ៍ភ្លាមផងដែរ ។
៨-គន្លាក់ជើងក្រោយក្បាលជង្គង់ ៖
ប្រជុំទៅដោយសរសៃប្រសាទច្រើន ដូច្នេះ ការស្ទាបថ្នមៗឬប្រើធ្មេញញេញថើៗត្រង់ចំណុចនេះនឹងបណ្តាលឱ្យស្ត្រីព្រឺខ្លួន បះរោមជាមិនខាន ។
៩-គល់ភ្លៅផ្នែកខាងក្នុង ៖
វាជាចំណុចដែលងាយរសើបបំផុតនៅពេលត្រូវបានប៉ះពាល់ដោយការស្ទាប ការអង្អែលថ្នមៗ និងការលិទ្ធដោយអណ្តាត ។ នេះពីព្រោះគល់ភ្លៅផ្នែកខាងក្នុង គឺជាចំណុចប្រសព្វសរសៃប្រសាទជាច្រើន ។ ដូចនេះ បុរសមិនត្រូវប្រើដៃធ្ងន់ ឬច្របាច់ខ្លាំងៗត្រង់ចំណុចនេះឡើយ ៕
