អត្ថបទថ្មីៗ

Monday, May 8, 2017

ពេល​ស្រវឹង​ប្រើ​ក្បាច់​ណា ទើប​សមស្រប​សំរាប់​ការរួមរ័ក​?

ជួនកាល​ការផឹក (​ស្រា ឬ​ប៊ីយែរ​)​ច្រើនពេក រមែង​ផ្តល់​ផល​ឲ្យ​អ្នក​មិនអាច​គ្រប់គ្រង​សតិ​ខ្លួនឯងបាន និង​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​ដោយ​អាកា​រៈ​ធី​ង​ធោ​ង និង​ដោយ​ភាព​ទន់ជ្រាយ រួមទាំង​មិនអាច​សាង​សម្ព័ន្ធភាព​ជាមួយ​គូស្នេហ៍​ដែល​កំពុង​រង់ចាំ ការវិលត្រឡប់​របស់​អ្នក​យ៉ាង​អន្ទះសារ​។ ចំណុច​នេះ​ជា​រឿង​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​អារម្មណ៍​របស់​គូស្នេហ៍ ព្រោះ​ជួនកាល​នាង ឬ​គេ​មាន​គម្រោងការណ៍​ថា នឹង​រួមរ័ក​គ្នា​ដ៏​រោលរាល​ក្នុង​យប់​នេះ តែ​នៅពេល​អ្នក​ត្រឡប់មក​ដល់ផ្ទះ ទាំង​ស្រវឹង​ទ្រេតទ្រោត មិនអាច​បំពេញតម្រូវកា​រ​ឲ្យ​គូស្នេហ៍​បាន ជាការ​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ណាស់​។​ បែបនេះ​តើ​អ្នកនឹង​បណ្តោយ​ឲ្យ​ស្ថានការណ៍​អាក្រក់​នេះ ចូលមក​រំខាន​សម្ព័ន្ធ​ភាព​ស្នេហា​របស់​អ្នក​បាន​ឬ​?


ការពិតទៅ​នៅមាន​ផ្លូវ​ចេញ​ដ៏​សមស្រប​ផ្សេងទៀត ដោយ​គ្រាន់តែ​អ្នក​ត្រូវ​ចេះ​អំពី​តិច​និ​ច​រួមស្នេហា ឬ​ការចូលទៅ​នែបនិត្យ​គ្នា ខណៈពេលដែល​អ្នក​ស្រវឹង ឬ​ក្បាច់​រួមរ័ក​ដែល​សមស្រប​សំរាប់​ពេល​សភាព​សតិ​របស់​អ្នក​មិន​ពេញលេញ​មួយរយ​ភាគរយ ដោយ​ការ​ស្រវឹង​តែប៉ុណ្ណោះ​…​ក្បាច់​ទាំងនេះ​យើង​សូម​ណែនាំ​ជាពិសេស​សំរាប់​ស្ត្រី​៖

១-​ក្បាច់​អង្គុយ​បែរមុខ​រកគ្នា​

នៅពេល​អ្នក​មិនអាច​បោះជំហាន​ចូលទៅក្នុង​ផ្ទះ​ហួស​ពី​បន្ទប់ទទួលភ្ញៀវ (​មិនអាច​ដើរ​ទៅដល់​បន្ទប់ដេក​បាន​) សមរភូមិ​ស្នេហ៍​លើ​សា​ឡុង​ជា​កន្លែង​សមស្រប​បំផុត​។ អ្វីដែល​សំខាន់​គឺ​តួ​កៅអី​ឬ​សា​ឡុង ត្រូវមាន​ភាព​ទូលាយ​ល្មម​សំរាប់​រ៉ាប់រង​អ្នក​និង​គូស្នេហ៍​បាន​យ៉ាង​ល្អ ដោយ​ឲ្យ​គូស្នេហ៍ របស់​អ្នក​អង្គុយ​សណ្តូកជើង​ចុះ​តាម​សប្បាយ មុននឹង​អ្នក​អង្គុយ​លុតជង្គង់​ទ្រោប​ពីលើ ឬ​បញ្ច្រាស​មកវិញ (​យក​ល្អ​គួរ​ឲ្យ​ភាគី​ស្ត្រី​នៅ​ពី​ខាងលើ​)​។​
-​វិធី​ប្រតិបត្តិ : នៅពេលដែល​ចំណុច​សំខាន់ (​អវយវៈ​ភេទ​) របស់​អ្នក​ទាំងពីរ​ចូលគ្នា​បាន​រួចរាល់​ហើយ ភាគី​ស្ត្រី​អែន​ខ្លួន​ទៅខាង​ក្រោយ ខណៈដែល​បុរស​ជា​ដៃគូ​ប្រើ​ដៃ​ទាំងពីរ​ចាប់​យ៉ាង​ជាប់​ត្រង់​ត្រគាក​ឬ​ចង្កេះ​។ ចុងក្រោយ​អ្នក​និង​គូស្នេហ៍​ក៏​បញ្ចេញ​កម្លាំង ធ្វើ​ចលនា​អ៊ុំ​ទូក​កាត់​បឹង​យ៉ាង​សន្សឹមៗ ជា​ចង្វាក់​ពី​យឺត​ទៅ​ញាប់​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : ការ​អែន​ខ្លួន​ទៅខាង​ក្រោយ​របស់​ស្ត្រី ធ្វើ​ឲ្យ​អវយវៈ​ភេទ​របស់​បុរស​ប៉ះពាល់​ត្រង់ចំណុច​ជី​-​ស្ព​ត​(G-Spot) បានល្អ ហើយ​លើសពីនេះទៅទៀត ការដែល​អ្នក​អែន​ខ្លួន​រហូត​ក្បាល​សំ​យ៉ុង​ទាប​មក​ស្មើនឹង​លំដាប់​ដងខ្លួន នឹងធ្វើ​ឲ្យ​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ក្បាល​ច្រើនឡើង ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្វាង​ពី​ស្រវឹង​។ ប៉ុន្តែ​ក៏មាន​ការគួរ​ប្រុងប្រយ័ត្ន​ផងដែរ ក្នុងខណៈ​អែន​ខ្លួន​ទៅក្រោយ​នោះ ត្រូវធ្វើ​ដោយ​សន្សឹមៗ បើ​ពុំ​ដូច្នោះ​ទេ​អាច​ថ្ងា​រ​ក្រោយ​ធ្លាក់​ដី​គ្រេច​.​កបាន​។​

២-​ក្បាច់​ឈរ​ដ៏​ស្រៀវ​ស្រើប​

អ្នក​ចាំបាច់​ត្រូវ​ពឹង​លើ​គូស្នេហ៍​របស់​អ្នក ក្នុងការ​ទប់ទល់​លំនឹង​រាងកាយ​កុំ​ឲ្យ​ដួល​។ ទៅ​បី​វា ហាក់ដូចជា​លំបាក​ក្នុងការ​ស៊ក​បញ្ចូល​អវយវៈ​ភេទ​របស់​អ្នក​ទាំងពីរ តែ​ក្បាច់​រួមរ័ក​បែបនេះ​នឹងធ្វើ​ឲ្យ​អ្នក​ចាំបាច់​ត្រូវមាន​សតិ​ផ្តោតលើ​ចំណុច​ប៉ះពាល់​ដ៏​សំខាន់​ជានិច្ច​។​
-​វិធី​ប្រតិបត្តិ : ដើម្បី​ឲ្យ​គ្រប់យ៉ាង​ដំណើរការ​ទៅ​យ៉ាង​រលូន អ្នក​គួរ​បបួល​គូស្នេហ៍​ឲ្យ​ដើរ​ចូលទៅ​ក្រោម​ខ្សែទឹក​នៃ​ក្បាលទឹក​ផ្កាឈូក ដើម្បី​ឲ្យ​សីតុណ្ហភាព​កក់ក្តៅ​។ អ្នក​ទាំង​គូ​ស្ទាបអង្អែល​គ្នា ពី​ក្បាល​រហូតដល់​ចុងជើង ជាការ​ជម្រុញ​អារម្មណ៍​និង​ដាស់សតិ​សម្បជញ្ញៈ​ឲ្យ​ត្រឡប់មកវិញ មុននឹង​លើក​ជើ​ម្ខាង​ឡើង​(​ស្ត្រី​) ដើម្បី​បង្ហើប​ឲ្យ​ឃើញ​អវយវៈ​សំខាន់​របស់​អ្នក​យ៉ាងច្បាស់ ឬ​ដើម្បី​ងាយស្រួល​ដល់​ការ​ស៊ក​បញ្ចូល​លិង្គ​របស់​បុរស​ជា​ដៃគូ​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : ការ​សាង​សម្ព័ន្ធភាព​ស្នេហា​ក្នុង​ក្បាច់​នេះ អាច​ផ្សង​នឹង​ឧប្បត្តិហេតុ​រអិលដួល​បាន​ដោយ​ងាយ​។ ដូចនេះ​មុនពេល​អូស​ដៃគូ​ចូលទៅក្នុង​សមរភូមិ​ស្នេហ៍​ក្នុង​បន្ទប់ទឹក​បែបនេះ ត្រូវ​ត្រួតពិនិត្យ​ភាព​ព្រម​របស់​គ្នា​ឲ្យ​បាន​រួចរាល់​សិន ប្រសិនបើ​អ្នក​ស្រវឹង​គូស្នេហ៍​របស់​អ្នក​ត្រូវជា​អ្នកមាន​សតិ​និង​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ការ​រួមរ័ក​ក្នុង​ក្បាច់​នេះ​បានសំរេច​ដល់​គោលដៅ​។​

៣-​ក្បាច់​អង្គុយ​ត្រួត​លើ​គ្នា និង​បែរមុខ​ទៅ​ទិស​តែមួយ​

ដោយ​គ្រាន់​តែមាន​សតិ​អាច​ដោះ​ខោអាវ​ចេញ​ឲ្យ​អស់ អ្នក​និង​គូស្នេហ៍​អាចឈាន​ទៅកាន់ ការរួមរ័ក​ដ៏​សែន​រាល​រោល ក្នុង​ក្បាច់​នេះ​បាន​។ ទោះបីថា តួនាទី​ធ្ងន់ធ្ងរ​ទៅលើ​ភាគី​បុរស ដែល​ត្រូវជា​អ្នក​ទ្រ​ទំងន់​រាងកាយ​ស្ត្រី​ជា​គូស្នេហ៍ និង​គ្រប់គ្រង​ចង្វាក់​នៃ​ការធ្វើ​ចលនា តែ​ធានាថា អ្នក​ទាំង​គូ នឹង​បាន​ផល​ខាង​ផ្លូវ​អារម្មណ៍​យ៉ាង​ពេញលេញ​មិន​ចាញ់​គ្នា​ឡើយ​។​
-​វិធី​ប្រតិបត្តិ : ចាប់ផ្តើម​ពី​ការ​ឈរ​ឱប​គ្នា ក្នុង​ឥរិយាបថ​បែរមុខ​ទៅ​ទិស​ដូចគ្នា​ដោយ​ភាគី​បុរស ដើរចូល​ទៅ​ឱប​ភាគី​ស្ត្រី​ពី​ខាងក្រោយ បន្ទាប់មក​ទើប​នាំគ្នា​បន្ទន់ខ្លួន​ចុះ​អង្គុយ​លើ​កៅអី ឬ​សា​ឡុង ដែលមាន​កម្ពស់​សមស្រប ព្រមទាំង​ចាប់​អាវុធ​សំខាន់​របស់​អ្នក​ទាំងពីរ​ឲ្យ​ចូលគ្នា​យ៉ាង​អត្តនោម័ត (​បុរស​ស៊ក​អាវុធ​ចូល​ឲ្យ​រូ​ចរាល់ ព្រម​ពេល​ជាមួយនឹង​ការ​អង្គុយ​ចុះ​លើ​សា​ឡុង​នោះ​)​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : រឿង​សំខាន់ គឺ​ចង្វាក់​នៃ​ការ​បន្ទាបខ្លួន អង្គុយ​ចុះ​ព្រមៗ​គ្នា​របស់ អ្នក​ទាំង​គូ ត្រូវ​ធ្វើទៅ​យ៉ាង​យឺតៗ និង​ព្រមព្រៀងគ្នា ដោយ​ភាគី​ស្ត្រី​កន្ធែកជើង​ចេញពី​គ្នា​បន្តិច ដើម្បី ឲ្យ​បុរស​ងាយស្រួល​ក្នុងការ​ស៊ក​បញ្ចូល​លិង្គ រួមទាំង​មិន​ប្រឹង​ខ្លួន​ពេល​បុរស​ជា​ដៃគូ​កំពុង​ធ្វើ​ចលនា ពើង​ពីក្រោម​។​

៤-​ក្បាច់​ប្រុស​ដេ​កុ​ផ្ងារ ស្ត្រី​អង្គុយ​ពីលើ​បែរខ្នង​ឲ្យ​

បើទោះបី​អ្នក​ស្រវឹង ក៏​អាច​តាំង​សតិ​មកលេង​ល្បែង​ស្នេ​ហ៍​បាន​យ៉ាង​រោលរាល ជាមួយ​គូស្នេហ៍​បាន​។​
-​វិធី​ប្រតិបត្តិ : ភាគី​បុរស​ដេក​ផ្ញា​រ​រាប​លើ​ផ្ទៃរាប ដោយមាន​ខ្នើយ​កល់​ក្បាល និង​ផ្នែក​ត្រគាក​ឲ្យ​ខ្ពស់​ឡើងជា​ប្រក្រតី បន្ទាប់មក​ភាគី​ស្ត្រី​ឈរ​កន្ធែកជើង​ពីលើ​រាងកាយ​របស់​បុរស​គូស្នេហ៍ ក្នុង ឥរិយាបថ​បែរមុខ​ទៅរក​ចុងជើង​របស់គេ មុននឹង​បន្ទន់ខ្លួន​ចុះ​សន្សឹមៗ​មក ក្នុង​ឥរិយាបថ​អង្គុយ​លុតជង្គង់ ព្រមទាំង​ចាត់ចែង​ឲ្យ​អវយវៈ​ភេទ​របស់​អ្នក​ទាំងពីរ​ចូលគ្នា​ឲ្យ​បាន​រៀបរយ (​ដោយ​ភាគី​បុរស​ជា​អ្នក​ចាប់​តម្រង់​ចូល ឬ​ភាគី​ស្ត្រី​ខ្លួនឯង​ជា​អ្នក​ចាប់​ស៊ក​តម្រង់​ចូល​ដោយ​ខ្លួនឯង​ក៏បាន​)​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : ត្រូវ​ដាស់តឿន​ចិត្ត​ខ្លួនឯង​ជានិច្ច​ថា អ្នក​និង​គូស្នេហ៍​ត្រូវ​រួមដៃគ្នា ដើម្បី​ផ្តល់​សេចក្តីសុខ​ឲ្យ​គ្នា​។ ជាពិសេស​ភាគី​ស្ត្រី​ត្រូវ​ដាស់តឿន​ចិត្ត​ខ្លួនឯង​ថា ខ្លួន​ជា​អ្នកគ្រប់គ្រង​ចង្វាក់​និង​កម្លាំង​នៃ​ការវាយលុក ឬ​អាច​ចាត់ទុកថា ភាគី​ស្ត្រី​គឺជា​អ្នក​បំផាយ​សេះ ដើម្បី​ឲ្យ​ទៅដល់​គោលដៅ ប៉ុន្តែ​ភាគី​បុរស​ក៏ត្រូវ​ជួយ​ធ្វើ​ចលនា តបស្នង​ពី​ខាងក្រោម​ផងដែរ​។​

៥-​ក្បាច់​ដេក​ផ្អៀង​ចូល​ពី​ខាងក្រោយ​

ទោះបី​អ្នក​ស្ថិតក្នុង​អាកា​រៈស្រវឹង​យ៉ា​ងពេញទី​ក្តី តែ​ខាងក្នុង​បែរ​ជា​មាន​ប្រាថ្នា​ចង់​រួមរ័ក​យ៉ាង​ពេញលេញ និង​ព្រម​តាម​គូស្នេហ៍​បាន​យ៉ាង​ងាយ​
-​វិធី​ប្រតិបត្តិ : គ្រាន់តែ​អ្នក​ទម្លាក់ខ្លួន​ដេក​ទៅលើ​គ្រែ រួច​បំរះ​ខ្លួន​ដេក​ផ្អៀង​ទៅខាង​ផ្នែក​ណា​ដែល​អ្នក​ស្ទាត់​។ បន្ទាប់មក​ប្រាប់​ឲ្យ​ភាគី​បុរស​ស៊ក​បញ្ចូល​លិង្គ​ពី​ខាងក្រោយ ដោយ​គេ​ស្ថិតក្នុង​ឥរិយាបថ​ដេក​ផ្អៀង​ដូចគ្នា​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : ចំណុច​សំខាន់​របស់​ស្ត្រី​អាច​ត្រូវ​ត្បិតត្បៀត​ជិ​តជាង​ប្រក្រតី រហូត​អវយវៈ​ភេទ​(​លិង្គ​) របស់​បុរស​មិនអាច​ចូលទៅក្នុង​អវយវៈ​ភេទ​(​រន្ធ​យោនី​)​របស់​អ្នក​បាន​ងាយ​។​ ដូច្នេះ​ភាគី​ស្ត្រី​ត្រូវ​ជួយ​បុរស​ជា​ដៃគូ ដោយ​បើកផ្លូវ​ស្នេហា​មាគ៌ា​កាម​ទេព ដោយ​ការ​លើកជើង​ខាងលើ​ឡើង​បន្តិច ដើម្បី​ឲ្យ​អវយវៈ​ភេទបុរស​អាច​រុល​ចូល​ទៅ​ក្នុង​រាងកាយ​អ្នក​បាន​យ៉ាង​ស្រួល​អារម្មណ៍​។​

៦-​ក្បាច់​ស្រី​នៅ​ពីក្រោម ប្រុស​នៅ​ពីលើ​

ក្បាច់​នេះ​ត្រូវ​រក​ឧបករណ៍​ដែល​អាច​ជួយ​រ៉ាប់រង​ខ្នង​របស់​ភាគី​ស្ត្រី ដែល​ត្រូវ​ដេក​ផ្ញា​រ​នោះ​បាន ដូចជា​នៅលើ​តុ ឬ​គែម​គ្រែ​ដែលមាន​កំពស់​ត្រឹម​ត្រគាក​របស់​បុរស ដើម្បី​ឲ្យ​ចំណុច​សំខាន់​របស់​អ្នក​ទាំងពីរ​នែបនិត្យ​គ្នា​បាន​យ៉ាង​ល្អ​។​
-​វិធី​ប្រតិបត្តិ : នៅពេល​រក​ឧបករណ៍​បាន​សមស្រប​ហើយ ភាគី​ស្ត្រី​ដេក​ផ្ញា​រលើ​កជើង​ទាំងពីរ​ឡើងលើ និង​កន្ធែក​ចេញពី​គ្នា​បន្តិច​។ ចំណែក​បុរស​ចូលទៅក្នុង​ចន្លោះ​ជើង​ស្ត្រី ​រួច​ស៊ក​បញ្ចូល​អវយវៈ​ភេទ ដើម្បី​ធ្វើ​ចលនា​រួមរ័ក​ដោយ​យក​ប្រើ​ដៃ​ទាំងពីរ ត្រកង​រាងកាយ​របស់​ស្ត្រី​ដើម្បី​កុំ​ឲ្យ​នាង​ធ្លាក់​ចុះមក​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : ត្រូវ​រក​វត្ថុ​សំរាប់​ទ្រ​រាងកាយ​រាប់​អ្នក​ទន់ភ្លន់ ឬ​មាន​ភាពរឹងមាំ​ល្អ បើ​ពុំ​ដូច្នោះ​ទេ​កម្លាំង​វាយ​លុយ​ពី​បុរស​ជា​ដៃគូ អាចធ្វើ​ឲ្យ​ខ្នង​របស់​ស្ត្រី​មានការ​កកិត​និង​រងរបួស​បាន​។ លើសពីនេះទៅទៀត​ភាគី​ស្ត្រី​ត្រូវ​ជួយ​ធ្វើ​ចលនា​តបស្នង​ទៅ​ដៃគូ ដោយ​ការធ្វើ​ចលនា​រែង​ត្រគាក និង​តម្កល់​ខ្លួនឯង​ឲ្យ​ស្ថិតក្នុង​តំណែង​ដែល​សមស្រប ដើម្បី​កុំ​ឲ្យ​តួនាទី​ធ្លាក់​ធ្ងន់​តែ​លើ​បុរស តែ​ម្នាក់​ឯង​។​

៧-​ក្បាច់​ស្វា​បី​ឪឡឹក​

សំរាប់​ក្បាច់​នេះ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា ភាគី​បុរស​ជា​មនុស្ស​មាន​សាច់ដុំ​រឹងមាំ ដើម្បី​អាច​ទ្រ​ទំងន់​រាងកាយ​របស់​ស្ត្រី​ជា​ដៃគូ​បាន ព្រោះ​ការងារ​នេះ​ភាគី​បុរស​ត្រូវជា​អ្នក​ប្រើ​កម្លាំង​បីត្រកង​រាងកាយ​ស្ត្រី រហូតដល់​បញ្ចប់​កិច្ច រួមទាំង​ជា​អ្នកគ្រប់គ្រង​ចង្វាក់​នៃ​ការវាយលុក​ឲ្យ​យឺត ឬ​ញាប់​តាមចិត្ត​ប្រាថ្នា​។​
-​វិធី​ប្រតិបត្តិ : ជាដំបូង​អ្នក​ទាំង​គូ​ត្រូវ​ឈរ​បែរមុខ​រកគ្នា រួច​ភាគី​ស្ត្រី​ក៏​ប្រើ​ជើង​ម្ខាង​លើក​ទៅ​កៀវ​ក្រវាត់​ខ្នង​របស់​បុរស (​លើក​ទៅ​ដាក់​ត្រង់​ចង្កេះ​) ដើម្បី​ជម្រុញ​ឲ្យ​បុរស​ជា​ដៃគូ ត្រៀមខ្លួន​សំរាប់ សមរភូមិ​ស្នេហ៍​ដ៏​រោលរាល​នេះ រួច​ទើប​ប្រើ​ដៃ​និង​ជើង​ដែល​នៅសល់​ឱបរឹត កៀវ​ត្រ​វាត់​គូស្នេហ៍​យ៉ាង​ស្និទ្ធ​។ ភាគី​បុរស​ត្រូវ​ប្រើ​ដៃ​ទាំង​គូ ជួយ​ចាប់​ទ្រ​ត្រង់​ត្រគាក ឬ​កំប៉េះគូទ​របស់​ស្ត្រី រួច​ក៏​ចាត់ការ​ឲ្យ​លិង្គ​បុរស​ចូលទៅក្នុង​រាងកាយ​ស្ត្រី​ឲ្យ​បាន​រួចរាល់​។​
-​គុណសម្បត្តិ​និង​គុណវិបត្តិ : មុននឹង​ចាប់ផ្តើម​ប្រតិបត្តិ​ក្បាច់​នេះ អ្នក​ទាំង​គូ​ត្រូវ​ហាត់​ធ្វើ​សាកមើល​សិន បើ​មិន​ដូច្នោះ​ទេ​ការ​លោត​ឡើងទៅ​ទុំ​លើ​រាងកាយ​បុរស​របស់​ស្ត្រី អាចធ្វើ​ឲ្យ​បុរស​ពិបាក​ទ្រាំទ្រ​បាន​។ សំរាប់​ក្បាច់​នេះ​ជា​ក្បាច់​ដែល​សាង​អារម្មណ៍​បាន​យ៉ាង​កំពូល​ណាស់ ហើយ​ភាគី​ស្ត្រី​ក៏​អាចធ្វើ​ចលនា​តបស្នង​បាន​យ៉ាង​ល្អ​ផងដែរ ប៉ុន្តែ​ប្រសិនបើ​ភាគី​បុរស​ជា​អ្នក​ស្រវឹង គឺ​ប្រាកដជា​ពុំ​អាច​ប្រតិបត្តិ​ក្បាច់​នេះ​រហូត​ចប់​គោលដៅ​បានទេ ព្រោះ​គេ​ត្រូវ​ប្រើ​កម្លាំង​គ្រប់គ្រង​ចង្វាក់​ច្រើន​។ ទោះបី​អ្នក​បានដឹងថា ទាំងនេះ​ជា​ផ្លូវ​ចេញ​សំរាប់​រួមរ័ក​ក្នុងពេល​ស្រវឹង តែ​មុននឹង​ប្រតិបត្តិ​ក្បាច់​ផ្សេងៗ​ដូច​បាន​ណែនាំ​ជូន​ខាងលើនេះ ត្រូវមាន​ការស្រុះស្រួល​ចិត្ត​គ្នា​ជាមុនសិន​។ អ្នក​ត្រូវ​ចាំ​ជានិច្ច​ថា គ្រប់​ក្បាច់​គ្រប់​ឥរិយា​ថ​គ្រប់​កាយវិការ​នៃ​ការរួមរ័ក ដែល​អាច​ពាន​សមបំណង​គឺ​ត្រូវ​កើត​មកពី​មូលដ្ឋាន​នៃ​ការយល់​ចិត្ត​គ្នា បើ​ពុំ​ដូច្នោះ​ទេ ពុំ​អាច​សំរេចបាន​ផល​ល្អ​តាម​ប្រាថ្នា​ទេ​។​

*​ក្បាច់​រួមរ័ក​ដែល​ត្រូវ​ហាម​ពេល​ស្រវឹង

នៅពេល​អ្នក​បានដឹង​ពី​ផ្លូវ​ចេញ​សំរាប់​ល្បែង​សិច ពេល​ស្រវឹង​ហើយ​អ្នក​ក៏​គួរ​ដឹង​ដល់​ក្បាច់​រួមរ័ក​ខ្លះៗ​ដែល​ត្រូវ​ហាម ឬ​ដែល​អ្នក​មិនគួរ​ប្រតិបត្តិ​ជាដាច់ខាត​ពេល​ស្រវឹង​។ ក្បាច់​ដែល​ត្រូវ​ហាម​ទាំងនោះ​គឺ ៖
-​ក្បាច់​ចូល​ពី​ក្រោយ : ព្រោះថា គ្រាន់តែ​អ្នក​ទប់​ជំហរ និង​លំនឹង​ខ្លួនឯង​ឲ្យ​នឹង​ក៏​ចាត់ទុកថា​ជា​រឿង​ពិបាក​ទៅហើយ បែបនេះ​សំរាប់​ស្ត្រី តើ​អ្នក​អាច​ឈរ​ច្រត់​ដៃ​ទៅលើ​គែម​អាងទឹក​ឬ​ជញ្ជាំង ឬ​លុតជង្គង់​ច្រត់​ដៃ​ទៅមុខ​ចំតិត​ឲ្យ​បុរស​វាយលុក​ពីក្រោយ​បានដែរ​ឬទេ​?
-​ក្បាច់​រួមរ័ក​ក្នុង​អាងទឹក : ទឹកជា​បច្ច័យ​ផ្សេង​នឹង​ការកើត​ឧប្បត្តិហេតុ​ខ្ពស់ ជាពិសេស​ការរួមរ័ក​ក្នុង​អាងទឹក ឱកាស​ដែល​រអិលដួល​បែកក្បាល ឬ​អុកគូទ​ទល់ផ្អក រមែង​អាច​កើត​មានបាន​ខ្ពស់​ឡើង​ប្រៀបដូចជា​ស្រមោល​តាម​ប្រាណ​ដូច្នោះ​ដែរ​។​
-​ក្បាច់​ដែល​ស្ត្រី​ជា​អ្នក​វាយ​លុយ​ទាំងស្រុង : តើ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា អ្នកមាន​សតិ​គ្រប់គ្រាន់​អាច​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​ដល់​គោលដៅ​បាន បើ​បែបនេះ​អ្នក​មិនគួរ​ជ្រើស​រើសយក​ក្បាច់​ដែល​ខ្លួនឯង​ជា​អ្នកគ្រប់គ្រង​ចង្វាក់​ទាំង​ស្រុង​តែម្នាក់ឯង​នោះទេ​៕