អត្ថបទថ្មីៗ

Sunday, May 7, 2017

រួមភេទ​នៅពេល​ព្រឹក ទទួល​បាន​អត្ថប្រយោជន៍ ៤យ៉ាងនេះ!

ការឡើង​ឋាន​សួរគ៌​នៅ​ពេលព្រឹក មិន​ត្រឹម​តែ​ល្អ​ចំពោះ​ប្រព័ន្ធ​ភាព​ស៊ាំប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​មាន​កូន​ខ្ពស់​ផង​ដែរ។ ជា​ធម្មតា ពេល​ព្រឹក​ភរិយា​របស់​អ្នក​ប្រញាប់​រួស​រាន់​ដើម្បី​រៀប​ចំអាហារ​ពេល​ព្រឹក​ សម្រាប់​គ្រួសារ, ឱ្យ​កូនៗ​ញ៉ាំមុន​នឹងទៅ​សាលា, រៀប​​ចំសម្លៀក​បំពាក់​សម្រាប់​ស្វាមី​ទៅ​ធ្វើការ....ដូច្នេះ​គ្មាន​ពេល​ដើម្បី​គិត​អំពីការ​រួម​ភេទ​ឡើយ។


ភរិយា​​ជា​​ច្រើន​​បាន​​និយាយ​​ថា៖ ស្វាមី​គ្មាន​ចំណាប់​អារម្មណ៍​នឹង​ការ​រង់ចាំ​នាង​ឡើយ ព្រោះរាល់​ពេល​ដែល​គាត់​បើក​ភ្នែក​ឡើង គាត់​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ជា​ច្រើន។ ប្រហែល​ជា​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ស្នេហា មុន​ពេល​ក្រោក​ពី​គេង​ឡើយ ប៉ុន្តែ​យោង​តាម​អ្នក​ជំនាញ​ជា​ច្រើន​បាន​ឱ្យដឹង​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​អ្នក​គួរ​រួមភេទ​នៅ​ពេល​ព្រឹក ព្រោះវា​ល្អចំពោះ​គូស្វាមី​ភរិយា។

ងាយនឹង​មាន​ផ្ទៃពោះ
ប្រសិន​បើអ្នក​ចង់​មាន​កូនបាន​ឆាប់​​គួរតែរួម​ភេទ​នៅពេល​ព្រឹក។ ដោយ​ការ​ពន្យា​ក្តីសុខ​នៅ​ពេល​យប់ មនុស្ស​ស្រី​នឹង​បានសម្រាក ហើយ​មាន​កម្លាំង​នៅ​ពេល​ព្រឹក។ លើស​ពីនេះ​ទៀត កម្រិត​ទឹក​កាម​អាច​មាន​ច្រើន និង​មាន​គុណភាព។

កាត់បន្ថយ​ជំងឺ​បេះដូង
តាមការ​សិក្សានៃ​សកល​វិទ្យាល័យ Queens ក្នុង​ប្រទេស​ប៊ែលហ្វាស (កោះ Ireland ភាគខាង​ជើង) បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ទម្លាប់​រួមភេទ​យ៉ាង​ហោចណាស់​៣​ដង​ក្នុង​១​សប្តាហ៍ ធ្វើ​ឱ្យ​ជំងឺ​គាំងបេះ​ដូង​នឹង​ត្រូវ​កាត់​បន្ថយ ​៥០ ភាគរយ។ ជាពិសេស​ការរួម​ភេទច្រើន​ដង​នៅពេល​ព្រឹក អត្រា​នៃជំងឺ​គាំងបេះដូង​អាច​កាត់​បន្ថយ​ដល់ ៧០ ភាគរយ។

ពង្រឹងប្រព័ន្ធភាពស៊ាំ
ការរួមភេទ​នៅពេល​ព្រឹក អាច​ផលិត​ប្រូតេអ៊ីន​ក្នុង​ឈាម​ជួយ​ការ​ពារ​ការឆ្លង​មេរោគ​បាន​យ៉ាងឆាប់​រហ័ស។ ប្រូតេអ៊ីន​ក្នុង​ឈាម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ក្រពេញ​ស្លេស​នៅ​ក្នុង​ សរីរាង្គ​ផលិត​កូន​របស់​មនុស្ស​ស្រី អាច​ជួយ​ការពារ​ការ​ឆ្លង​រោគកើត​ឡើង។

ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក, សក់ និង​រាង្គកាយ
មនុស្ស​ដែល​មាន​ជីវិត​ពោរពេញ​ទៅ​ដោយ​ការរួម​ភេទ តែង​តែ​មាន​រូបរាង ស្បែក និង​សក់​ស្អាត។ នេះជា​ការ​ពិត អ្នក​ជំនាញផ្នែក​ផ្លូវភេទ​បាន​និយាយ​ថា៖ អ្វី​ដែល​ពិសេស​នោះ​គឺ ប្រសិន​បើ​អ្នក​ចង់​បាន​ភាព​ទាក់​ទាញ​ទ្វេដង ចង់​បាន​សម្រស់​ស្រស់​ស្អាត គួរ​រួមភេទ​ឱ្យបាន​ច្រើន​នៅពេល​ព្រឹក។ ព្រោះវា​ជា​ពេល​ដែល​រាងកាយ​ផលិត​អ័រម៉ូន​អឺសស្ត្រូសែន​ច្រើន។ លើស​ពី​នេះ​ទៀត ល្បឿននៃ​ចរន្ត​ឈាម​នឹង​ដើរលឿននៅ​កំឡុង​ពេល​រួមភេទ និង​ជួយ​បង្កើន​បរិមាណ​ចរន្ត​អុកស៊ីសែន​ក្នុង​រាងកាយ។ ដូច្នេះ ផ្ទៃមុខ​នឹង​កាន់​តែស្រស់​ស្អាត​ស្រស់​ថ្លា​ច្រើន​ឡើង៕