ជីវិតរបស់ក្មេងស្រីខុសប្លែកពីជីវិតរបស់ក្មេងប្រុស។ ភេទទាំងពីរនេះ មិនអាចធ្វើអ្វីៗបានដូចគ្នាឡើយ។ គំនិត និងការយល់ឃើញខុសគ្នា គឺជាបណ្តុំនៃការយល់ខុសទាំងស្រុង។ ដូច្នេះខាងក្រោមនេះ នឹងបង្ហាញពីការយល់ខុសរបស់មនុស្សស្រីគ្រប់រូប ពីរឿងផ្លូវភេទ៖
ការយល់ខុស-៧យ៉ាង-ពីរឿងរួមភេទដែលមនុស្សស្រីគួរតែដឹង
១. ស្ត្រីធ្វើពុតជាពួកនាងមិនមើលរឿងសិច
អ្នកស្រាវជ្រាវជាច្រើននិយាយថា ស្ត្រី និងបុរសប្រតិកម្មនឹងផ្លូវភេទស្មើគ្នា ហើយគេនិយាយថា ស្ត្រីមានចំណង់ផ្លូវភេទច្រើនជាងបុរសទៅទៀត។
២. ការបង្រៀនពីការរួមភេទ ជារឿងមួយត្រឹមត្រូវ
ពេញមួយជីវិតរបស់អ្នកនឹងត្រូវបានបង្រៀនថា ការរួមភេទកើតឡើងចំពោះតែបុរស និងស្ត្រីប៉ុណ្ណោះ ប៉ុន្តែការសិក្សាទាំងនេះ បានក្លាយជាការបោកប្រាស់មួយ នៅពេលដែលភស្តុតាងបង្ហាញថា មនុស្សពីរនាក់ ភេទដូចគ្នាក៏អាចបង្កាត់ភ្លើងស្នេហ៍បានដែរ។
៣. ការរួមភេទ និងការមករដូវមិនអាចប្រព្រឹត្តទៅជាមួយគ្នាបានទេ
ស្ត្រីជាច្រើនមានចំណង់ផ្លូវភេទក្នុងពេលមករដូវ។ ដូច្នេះប្រសិនបើអ្នកក៏មានអារម្មណ៍បែបនេះដូចគ្នា សូមកុំអៀនខ្មាស់ ឬច្របូកច្របល់ក្នុងចិត្តឡើយ ចាប់ផ្ដើមវាភ្លាមទៅ។
៤. បុរសគួរតែទិញស្រោមអនាម័យ ចំណែកមនុស្សស្រីវិញមិនគួរទិញទេ
មនុស្សស្រីភ្លេចថា បុរសៗតែងតែបញ្ឈប់នាងមិនឲ្យទិញស្រោមអនាម័យ។ មិនចាំបាច់ត្រូវពឹងពាក់លើអ្នកណាម្នាក់ឡើយ ទិញស្រោមអនាម័យសម្រាប់ខ្លួនអ្នក ដើម្បីធានាសុវត្ថិភាពពេលរួមភេទ។
៥. ការរំខានខាងផ្លូវភេទ ជាចំណែកមួយនៃជីវិតរៀងរាល់ថ្ងៃ
ការសិក្សាបានបង្ហាញថា មនុស្សស្រីជាច្រើនគិតថា ការរំខានខាងផ្លូវភេទក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃ ប៉ុន្តែវាមិនមែនជាការពិតទាំងអស់ឡើយ។ ការប្រើហិង្សា ឬការរំខានលើផ្លូវភេទជារឿងមួយដែលមិនអាចទទួលយកបានទេ។
៦. ជីវិតសកម្មនឹងផ្លូវភេទ អាចផ្តល់ទុក្ខទោសដល់ទ្វារមាស
វាជាការយល់ខុសមួយដែលថា ស្ត្រីភាគច្រើនគិតថា ទ្វារមាសរបស់ពួកនាងនឹងត្រូវបានបំផ្លាញពីការរួមភេទ និងការសម្រាលកូនច្រើនពេក។
៧. ស្ត្រីភាគច្រើនមិនខ្វល់ពីក្តីសុខពេលរួមភេទឡើយ
ស្ត្រីចូលចិត្តការរួមភេទច្រើនជាងបុរស ហើយនេះជាអាថ៌កំបាំងការពិតដ៏ធំបំផុតពីមនុស្សរាល់គ្នារហូតមកដល់សព្វថ្ងៃ៕
