
- អ្នកកើតថ្ងៃអាទិត្យ
ចូលចិត្តសាងកំផែងធ្វើជាមនុស្សវ៉ៃឫក តែការពិតជាមនុស្សងាយៗ មិនងាយភិតភ័យជាមួយនរណា ជាមនុស្សដែលអាចញញឹមបានគ្រប់ស្ថានការណ៏ មិនថាខ្លួនជួបទុក្ខលំបាកអ្វីក៏ដោយ ពូកែលាក់អារម្មណ៏ ឆាប់ខឹងឆាប់បាត់ តូចចិត្តក៏មិននិយាយចេញមក ស្មោះត្រង់ ចូលចិត្តសេរីភាព មិនចូលចិត្តអោយនរណាមកបង្គាប់បញ្ជា ចង់ធ្វើអ្វីគឺធ្វើដោយខ្លួនឯង មិនបាច់មកបញ្ជា បើជួបមនុស្សដែលត្រូវចិត្ត គឺស្រឡាញ់និងលះបង់ខ្លាំង បើជួបរឿងខូចចិត្តជាមួយនឹងស្នេហា គឺចាំកប់ក្នុងចិត្តគ្មានថ្ងៃនឹងភ្លេច តែចំពោះរឿងផ្សេង ជាមនុស្សឆាប់ភ្លេចដូចមនុស្សចាស់។
- អ្នកកើតថ្ងៃច័ន្ទ
និស្ស័យដូចកូនក្មេង ចង់ដឹងចង់ស្គាល់ ចង់បានអ្វីគឺបានហ្នឹងឲ្យទាល់តែបាន ហ៊ានធ្វើហ៊ានទទួល ជាមនុស្សឈឺហើយមិនចេះចាំ ចូលចិត្តត្រលប់ទៅឈឺជាមួយតែរឿងដដែលៗ គឺឈឺចំពោះតែជាមួយរឿងស្នេហា ជាមនុស្សដែលចិត្តរារែក សម្រេចចិត្តអ្វីមួយមិនប្រាកដ មិនមានភាពជឿជាក់លើខ្លួនឯង មើលពិភពលោកក្នុងផ្លូវល្អជានិច្ច តែងត្រូវគេបោកងាយៗ និងញយៗ ខ្វល់អារម្មណ៏មនុស្សដែលនៅជុំវិញខ្លួន មួរម៉ៅ ឆាប់ខឹង ឆាប់ងរ។
- អ្នកកើតថ្ងៃអង្គារ
មើលខាងក្រៅដូចមនុស្សវ៉ៃឫក តែការពិតមកពីមិនសូវចេះនិយាយ ស្រលាញ់ស្មោះតែក៏ស្អប់សាហាវ ស្រលាញ់នរណាហើយ ស្រលាញ់ខ្លាំងរហូតមិនបានត្រៀមចិត្តទុកមុន តែបើនរណាម្នាក់ធ្វើឲ្យខូចអារម្មណ៏ ឫធ្វើអាក្រក់ដាក់គេមុន គេនឹងចាំទុកជាមេរៀន ហើយនឹងគុំទុកក្នុងចិត្ត ជាមនុស្សមានស្នេហ៏ ចូលចិត្តសប្បាយត្រង់ទៅត្រង់មក មិនសាវា ប៉ិនលេងសើចជាមួយមនុស្សដែលស្និទ្ធជាមនុស្សគិតច្រើន ចូលចិត្តលាក់រឿងដែលយ៉ាប់ៗ ម្នាក់ឯង ពូកែទប់ទឹកភ្នែក រឿងស្នេហាលះបង់ខ្លាំងបំផុត ចាញ់មនុស្សប៉ិនយកចិត្ត ស្អប់ការកុហក និង មនុស្សអាត្មានិយមបំផុត។
- អ្នកកើតថ្ងៃពុធ
ជាមនុស្សដែលចូលចិត្តនិយាយឡេះឡោះច្រើនពេលនៅជាមួយមិត្ត តែបើនៅស្ងៀមៗម្នាក់ឯង មើលទៅដូចជាមនុស្សវ៉ៃឫក ពូកែតូចចិត្ត តែក៏មិនឲ្យនរណាម្នាក់ដឹង តែចេញកាយវិការមកជំនួសពាក្យសម្តីវិញ ជាមនុស្សត្រង់ បើស្រលាញ់គឺស្រលាញ់ ស្អប់គឺស្អប់ ស្រលាញ់នរណាហើយគឺស្រលាញ់ពិតថៃមទាំងប៉ិនប្រចណ្ឌទៀតផង មើលពិភពលោកក្នុងផ្លូវល្អ និយាយសូវគិត តែងតែប៉ះអារម្មណ៏អ្នកដទៃ មួរម៉ៅច្រើន ចូលចិត្តអាណិតនិងជួយដល់អ្នកដទៃ ទាល់តែមានពេលខ្លះធ្វើឲ្យលំបាកខ្លួនឯង រឿងស្នេហាបើស្រលាញ់នរណាហើយ គឺស្រលាញ់ខ្លាំងបំផុតរហូតធ្វើឲ្យម្ខាងទៀតគេធុញម្តងៗ។
- អ្នកកើតថ្ងៃព្រហស្បតិ៏
ខឹងងាយបាត់លឿន ធ្លាក់ក្នុងអន្លង់ស្នេហ៏ គេបានដោយងាយៗ តែបើបានស្រលាញ់ហើយ ស្រលាញ់គេខ្លាំងមិនបានត្រៀមចិត្ត ពេលត្រូវគេបោះបង់ក៏ខូចចិត្តយ៉ាងខ្លាំង ចូលចិត្តជួបជុំមិត្តភក្តិ សប្បាយៗ បានគ្រប់ពេលទាំងអស់ឲ្យតែមានមិត្តនៅជាមួយ អារម្មណ៏ស្រងេះស្រងោច ប៉ិនធុញ ឆាប់អផ្សុក ចូលចិត្តធ្វើអោយមនុស្សក្បែរខ្លួនមានក្តីសុខ តែខ្លួនឯងវិញនោះតែងលាក់ក្តីទុក្ខម្នាក់ឯង ចូលចិត្តជួយដោះស្រាយបញ្ហាឲ្យអ្នកដទៃ តែបញ្ហាខ្លួនឯងមិនសូវចេះ។
- អ្នកកើតថ្ងៃសុក្រ
ជាមនុស្សដែលគួរឲ្យសេពគប់ជាមួយ នៅជាមួយហើយគឺមានក្តីសុខបំផុត តែបើអាក្រក់ម្តងៗ ក៏គួរឲ្យខ្លាច អារម្មណ៏ប្រែប្រួលលឿន មួរម៉ៅតែមិនចូលចិត្តឲ្យនរណាមករវល់ជាមួយរឿងផ្ទាល់ខ្លួន ជាមនុស្សមិនងាយភ្លេច ស្រលាញ់ហើយគឺស្រលាញ់ស្មោះ បោះបង់គេចោលមិនចេះ តែភាគច្រើនត្រូវគេបោះបង់វិញ ជាមនុស្សចូលចិត្តឲ្យគេមកលួងលោមយកចិត្តទុកដាក់ស្អប់មនុស្សដែលមានចិត្តរាយមាយ និងសាវា ហើយរមែងត្រូវគេបោកបានដោយងាយៗ។
- អ្នកកើតថ្ងៃសៅរ៏
ជាមនុស្សដែលហ៊ានធ្វើហ៊ានទទួល មិនខ្លាចអ្វីទាំងអស់ តែរឿងស្នេហាបែរជាមិនសូវហ៊ានសម្តែងចេញមកអោយគេដឹង ប៉ិនខ្មាស មាត់រឹង ចិត្តទន់ តែបើហ៊ានសារភាពថាស្រលាញ់នរណាម្នាក់ហើយ នោះមានន័យថា ស្រលាញ់ម្នាក់នោះយ៉ាងពិតប្រាកដ ព្រមលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់មានសេចក្តីសុខ ទោះបីត្រូវដូរជាមួយក្តីទុក្ខរបស់ខ្លួនឯងក៏ដោយ ក៏ព្រមស្រលាញ់សេរីភាព ចូលចិត្តអ្វីដែលថ្មីៗ អារម្មណ៏ឆាប់ទន់ជ្រាយ ក្នុងពេលខ្លះក៏លួចស្រណោះស្រណោកតូចចិត្ត ម្នាក់ឯង តែធ្វើជាព្រងើយមិននិយាយអ្វីទាំងអស់។