មានមេទ័ពម្នាក់ ពូកែលេងអុកណាស់ មិនសូវមានអ្នកលេងឈ្នះគាត់ទេ។ ថ្ងៃមួយ លោកមេទ័ពម្នាក់នោះត្រូវចេញទៅធ្វើសង្គ្រាម ហើយក៏បាននាំទ័ពកាត់ភូមិមួយ ក៏ប្រទះឃើញផ្ទះតូចមួយដែលមានបិទផ្លាកថា លេងអុកលេខមួយប្រចាំប្រទេស។
មេទ័ពឃើញហើយមិនជឿ ក៏ចូលទៅរកម្ចាស់ផ្ទះហើយក៏ប្រកួតជាមួយគេហើយក៏បានដឹងថា ម្ចាស់ផ្ទះនោះបានចាញ់ទាំង៣ក្តារ មេទ័ពនោះសើចហើយនិយាយថា លោកគួរតែទំលាក់ផ្លាក់នោះចោលបានហើយ ហើយមេទ័ពនោះក៏ចេញទៅធ្វើសង្គ្រាមយ៉ាងសប្បាយចិត្ត។ មិនយូរប៉ុន្មាន មេទ័ពនោះបានធ្វើសង្គ្រាមឈ្នះ ត្រលប់មកវិញបានឆ្លងកាត់ភូមិនោះទៀត តែក៏នៅតែឃើញផ្លាកមួយនោះបិតមុខផ្ទះនោះដដែល ដូចនេះមេទ័ពនោះក៏ចូលទៅរកម្ចាស់ផ្ទះហើយប្រកួតបីក្តារទៀត តែលើកនេះបានធ្វើអោយមេទ័ពនោះចំលែកចិត្តជាខ្លាំងព្រោះ បីក្តារមេទ័ពមិនអាចឈ្នះសូម្បីតែមួយក្តា ហើយក៏សួរទៅម្ចាស់ផ្ទះថា ហេតុអ្វី? ម្ចាស់ផ្ទះក៏ឆ្លើយថា លើកមុនលោកមេទ័ពមានភារកិច្ចចេញទៅធ្វើសឹកសង្គ្រាម ទើបខ្ញុំមិនចង់ធ្វើអោយលោកមេទ័ពបាត់បង់កំលាំងចិត្ត ព្រោះលោកមេទ័ពបាត់បង់កំលាំងចិត្តមិនបានទេពេលនោះ តែគ្រានេះ លោកបានទទួលជ័យជំនះត្រលប់មកវិញ ដូចនេះខ្ញុំមិនបាច់បន្ធូរដៃទៀតទេ មនុស្សដែលពូកែពិតក្នុងលោកនេះ គឺឈ្នះបានដោយមិនចាំបាច់ឈ្នះ។
ត្រឹមតែមានចិត្តអោយទូលាយគឺគ្រប់គ្រាន់ហើយការរស់នៅក្នុងសង្គមយើងបច្ចុប្បន្នក៏ដូចគ្នា ដឹង ក៏មិនចាំបាច់ត្រូវនិយាយ មិននិយាយមិនមែនមិនដឹង នៅចំពោះមុខមនុស្សដែលចិត្តចង្អៀតចង្អល់ អ្នកត្រូវតែចិត្តទូលាយ បើធ្វើចិត្តទូលាយមិនបាន អីត្រូវតែធ្វើល្ងង់។
