ចំពោះគ្រោះថ្នាក់ នៃការឆាប់ ចេញទឹកកាម របស់បុរស គឺមានទំហំ ធំធេងណាស់ ព្រោះពុំគ្រាន់តែ បានជះឥទ្ធិពល អាក្រក់ដល់ មនោសញ្ចោតនា រវាងគូស្វាមីភរិយា ប៉ុណ្ណោះទេ ព្រមទាំងអាច ប៉ះពាល់ដល់ សមត្ថភាព នៃការបន្ត ពូជ ទៀតផង។ ម៉្យាង ទៀត ប្រសិនបើជា រឿយៗឆាប់ ចេញទឹកកាម ហើយម្តងៗពុំអាច បញ្ជូនទឹកកាម ចូលក្នុងប្រដាប់ ភេទរបស់ស្ត្រី មេជីវិតមានឱកាស តិចតួចប៉ុណ្ណោះ ដែលអាចជ្រៀត ចូលបាន ហើយក៏អាចបង្ក មិនឱ្យមានកូនដែរ ។
ទាំងនេះជាវិធី ៨ យ៉ាង ដើម្បីការពារ មិនឱ្យឆាប់ ចេញទឹកកាម ៖
១- ត្រូវយកចិត្តទុកដាក់ ចំពោះទម្លាប់ នៃជីវភាព រស់នៅប្រចាំថ្ងៃ និង ត្រូវបង្កើនការ លេងកីឡា និង ហាត់ប្រាណឱ្យ បានទៀងទាត់ ដើម្បីធ្វើឱ្យ រាងកាយ មានកម្លាំងមាំមួន និង អារម្មណ៍ភ្លឺថ្លា ។
២- ដាច់ខាតហាម ប្រើដៃដើម្បីសម្រេច តណ្ហាខ្លួនឯង ។ ម៉្យាងទៀត អ្នកឯកទេស ក៏បានក្រើនរំឭក ដល់ពួកបុរសៗ ផងដែរថា ត្រូវចៀសវាង ការប្រើស្នៀត រួមភេទម្តងទៀត ដើម្បីអូសបន្លាយ ពេលការរួមភេទ ជាលើកទីពីរ ឱ្យបានយូរ ពីព្រោះ ទង្វើ បែបនេះអាច បំផ្លាញសុខភាព ។
៣- ចំពោះរយៈពេល នៃការចេញទឹកកាម យូរ ឬ ឆាប់នោះ គឺពុំមានការកំណត់ ជាក់លាក់អ្វី ឡើយ ។ ជាទូទៅគេសន្មតថា ពី ២ ទៅ ៦ នាទី ប៉ុន្តែប្រសិនបើរយៈពេល នៃការចេញទឹកកាម ឆាប់ជាង នេះ ក៏ជារឿងធម្មតាប៉ុណ្ណោះ គឺធ្វើយ៉ាងណាឱ្យតែ ដៃគូ ស្នេហាទាំង សងខាងទទួលបាន នូវការពេញចិត្ត ពេញថ្លើម និង ឈានទៅដល់ភាព ត្រេកត្រអាលទាំង អស់គ្នាគឺចាត់ទុក ជាជោគជ័យ ។
៤- ចំពោះទឹកចិត្ត មុនពេល រួមភេទ គឺមាន ឥទ្ធិពលយ៉ាងខ្លាំងក្លា សម្រាប់រយៈពេល នៃការចេញ ទឹកកាមយូរ ឬឆាប់ ។ ដូច្នេះត្រូវចៀសវាងការ ព្រួយបារម្ភ ការរំភើបញ្ញាប់ញ្ញ័រ និងការតានតឹង ហើយត្រូវបង្កើន នូវភាពជឿជាក់ និង គួបផ្សំការ ព្យាបាល បន្ថែម ។
៥- ចំពោះស្ត្រីគឺត្រូវចេះ ថ្នាក់ថ្នម បបោស អង្អែល ហើយពុំត្រូវស្តីបន្ទោស និង តិះដៀល គូរួមភេទឡើយ ពុំនោះទេ គឺមិនអាចសម្រេចដូច បំណង និង ពុំអំណោយផលដល់ រោគឆាប់ចេញ ទឹកកាមឡើយ ។
៦- បង្កើតភាពល្អឥតខ្ចោះ សុខភាព និង ភាពសុខដុមរមនា នៅក្នុងគ្រួសារ ដោយយកចិត្ត ទុកដាក់បង្កឱ្យមាន ភាពល្អូកល្អិន រវាងគូស្វាមីភរិយា ហើយថ្ងៃណាមួយ ប្រសិនបើសង្កេត ឃើញថា ពុំមានចេញ ទឹកកាមទេនោះ ចូរកុំបន្ទោស និង កុំត្អូញ ត្អែរ គឺ ត្រូវស្វែងរកពី មូលហេតុ និង ព្យាបាលរួមគ្នា ។
៧- ត្រូវយកចិត្តទុកដាក់ចំពោះការអប់រំ និង ការណែនាំ ព្រមទាំងចំណេះដឹង ក្នុងជីវិតផ្លូវភេទមុន ពេលរៀបការ ។
៨- មិនត្រូវប្រើថ្នាំប៉ូវលិង្គផ្តេសផ្តាសឡើយ ។ ម៉្យាងទៀត អ្នកឯកទេសក៏បាន ក្រើនរំឭកពួកបុរស ដែលជួបបញ្ហាឆាប់ ចេញទឹកកាមនោះ គឺពុំត្រូវបារម្ភ ពេកទេ ។ ចំពោះមូលហេតុនៃការ ឆាប់ចេញទឹកកាម ជាលើកដំបូងនោះ គឺអាចបណ្តាលមកពី កម្លាំង សម្ពាធ និង មានអារម្មណ៍ តានតឹងខ្លាំងពេក ហើយ ក៏ពុំបាច់ធ្វើការ ព្យាបាលអ្វីដែរ ឱ្យតែធ្វើំចិត្តគំនិតឱ្យ បាននឹងនរឡើងវិញ ទុកជាការស្រេច ។ ប៉ុន្តែប្រសិន បើបញ្ហានៃការ ឆាប់ចេញទឹកកាម អូសបន្លាយ រយៈពេលយូរ គួរតែប្រញាប់ប្រញាល់ រក គ្រូពេទ្យ កាមរោគ ព្យាបាលជាបន្ទាន់ ។
ករណីពុំគួរប្រព្រឹត្ត សម្រាប់អ្នកឆាប់ ចេញទឹកកាម
– ដំបូងត្រូវបំបាត់ចោល នូវទម្លាប់នៃការប្រើដៃ សម្រេចតណ្ហា ដោយខ្លួនឯង ដើម្បីចៀសវាង ការជះឥទ្ធិពលអាក្រក់ ដល់ការរួមភេទ មុនពេលរៀបការ ។
– ត្រូវយកចិត្តទុកដាក់ ដោយមិនត្រូវរួមភេទ ក្រោយពេល ហត់នឿយឡើយ ហើយក៏មិនត្រូវរួម ភេទទាំងការ បង្ខិតបង្ខំដែរ ទាំងអស់នេះគឺជាវិធី ការពារមិនឱ្យឆាប់ ចេញទឹកកាម ដ៏មានប្រសិទ្ធភាព បំផុត ។
– ប្រសិនបើសង្កេតឃើញថា មានបញ្ហាឆាប់ ចេញទឹកកាម ចូរកុំទទួលទានប្រភេទអាហារដែល មានធាតុក្តៅ ដូចជា សាច់ពពែ សាច់ឆ្កែ លិង្គគោ និង លិង្គពពែ ៘
– ធ្វើចិត្តគំនិតខ្លួនឯង ឱ្យបាននឹងនរ បំបាត់ចោល ក្តីបារម្ភដែលភ័យខ្លាច ក្រែងដៃគូរួមភេទ អាចមានគភ៌ ឬ ក៏បារម្ភពីប្រដាប់ភេទ ខ្លួនឯងតូចពេក និង បារម្ភពី សមត្ថភាពនៃ ជីវិតផ្លូវភេទ ពុំគ្រប់គ្រាន់ ។ ដូច្នេះនៅ ពេលរួមភេទគឺ ត្រូវបន្ធូរអារម្មណ៍ ទើប ទទួលបាន ភាពត្រេកត្រអាល ។
– ប្រសិនបើអ្នកចង់ ចៀសវាងមិនឱ្យ ឆាប់ចេញ ទឹកកាម ត្រូវតមគ្រឿងស្រវឹង និង ត្រូវចៀសវាង អាហារមានជាតិហឹរ ខ្លាំងពេក ត្រូវទទួលទានអាហារ គ្រឿងសមុទ្រស្រស់ អាហារផលិត ចេញពីប្រភេទ សណ្តែក និង ត្រី ដើម្បីជួយបំប៉ន រាងកាយឱ្យបាន មាំមួន ។
– មុននឹងរួមភេទ ត្រូវបន្ធូរអារម្មណ៍ដោយធ្វើ លំហាត់ប្រាណស្រាលៗ និង ស្តាប់បទភ្លេង ចម្រៀង ព្រោះអាចជួយដល់ការ មិនឱ្យឆាប់ចេញទឹកកាម ។
– សំខាន់បំផុត កាលបើភាគីបុរស មានបញ្ហា ឆាប់ចេញទឹកកាម ភាគីស្ត្រីត្រូវចេះថ្នាក់ថ្នម មិន ត្រូវពោលពាក្យ ទ្រគោះបោះបោក ដើម្បីបន្ថែម សម្ពាធផ្លូវចិត្តរបស់ បុរសឡើយ ហើយធ្វើយ៉ាងណា ឱ្យភាគីបុរស ស្ថិតក្នុងបរិយាកាស រឹតតែមានភាពកក់ ក្តៅ ថែមទៀត ។
– តាមធម្មតា បុរសគួរទទួលទាន អាហារណា ដែលមានផលប្រយោជន៍ ដល់ក្រលៀន ដូចជា ពង ព្រាប ក្រលៀនជ្រូក សាច់ត្រីសមុទ្រ ទឹកជ្រៅ និង ងាវ ឬ គ្រំសមុទ្រ ៘
– ក្រៅពីនោះ ត្រូវលេងកីឡា និង ធ្វើលំ-ហាត់ប្រាណឱ្យបានច្រើន ៕
