កប៉ាល់ដឹកអ្នកដំណើរមួយ បានជួបគ្រោះថ្នាក់លើមហាសមុទ្រពេលកំពុងធ្វើដំណើរ។ នៅលើកប៉ាល់នោះ មានប្តីប្រពន្ធក្រីក្រពីរអ្នក ដែលទើបតែនឹងបានទៅដល់មុខទូកតូចមួយដែលគេបានដាក់លើកប៉ាល់ សម្រាប់សង្រ្គោះអ្នកដំណើរពេលមានអាសន្ន។ លើទូកតូចនោះ សល់កន្លែងសម្រាប់មនុស្សតែម្នាក់ទេ។ មកដល់ពេលនេះបុរសជាប្តីបានលោតឡើងទៅអង្គុយ ហើយទុកឱ្យប្រពន្ធរបស់គាត់នៅឈរតែឯង។ ស្រ្តីដែលជាប្រពន្ធក៏បានស្រែកទៅបុរសនោះថា…
– និយាយដល់ចំណុចនេះ លោកគ្រូដែលកំពុងបង្រៀនសិស្ស បានសួរទៅកូនសិស្សខ្លួនឯងថា ”តើប្អូនៗគិតថាស្រ្តីនោះនឹងស្រែកថាយ៉ាងម៉េច?”
– សិស្សក្នុងថ្នាក់បានប្រញាប់ឆ្លើយថា ” អូនស្អប់បង អូនបានជ្រើសរើសមនុស្សខុសហើយ”
– ខណៈនោះ លោកគ្រូបានចាប់អារម្មណ៍ទៅកូនសិស្សម្នាក់ ដែលមិនព្រមនិយាយអ្វីសោះ ហើយគាត់ក៏បានសួរទៅកូនសិស្សនោះ ហើយកូនសិស្សនោះឆ្លើយ ”ជម្រាបប្រសាសន៍លោកគ្រូ ខ្ញុំគិតថាស្រ្តីនោះនឹងស្រែកថា ត្រូវមើលថែរក្សាកូនរបស់យើងឱ្យបានល្អ!”
-លោកគ្រូក៍បានឆ្ងល់ ហើយសូរទៅកូនសិស្សនោះថា ”ប្អូនធ្លាប់ស្តាប់រឿងនេះមែនទេ?”
– កូនសិស្សនោះគ្រវីក្បាល ”លោកគ្រូ ខ្ញុំមិនដែលស្តាប់ទេ តែម្តាយខ្ញុំមុនពេលគាត់ស្លាប់ គាត់ក៏បាននិយាយទៅឳពុកខ្ញុំបែបនេះដែរ”។
– លោកគ្រូនោះឆ្លើយតបដោយក្តីអាណិតថា ”ចម្លើយរបស់ប្អូនឆ្លើយអំបាញ់មិញ គឺត្រឹមត្រួវហើយ”។
– បុរសជាប្តីដែលត្រូវបានជួយសង្រ្គោះ បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ហើយបានចិញ្ចឹមកូនស្រីរបស់ខ្លួនតែម្នាក់ឯង រហូតដល់នាងធំពេញវ័យ។ ប៉ុន្មានឆ្នាំក្រោយមក
គាត់បានស្លាប់ដោយជម្ងឺ។ កូនស្រីរបស់គាត់ ពេលដែលបានកំពុងតែរៀបចំនូវឥវ៉ាន់របស់ឪពុក ក៏បានប្រទះឃើញនូវសៀវភៅកំណត់ហេតុរបស់ឳពុក ដែលបានបន្សល់ទុក។
នាងបានអានហើយដឹងថា តាមពិតទៅនៅពេលដែលលោកឳពុក និងអ្នកម្តាយនៅលើកប៉ាល់នោះ អ្នកម្តាយបានមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ នៅខណៈពេលដែលត្រូវតែសម្រេចចិត្តថា នរណានឹងនៅ នរណានឹងទៅ បុរសជាប្តីបានទទួលបាននូវឱកាសសម្រាប់រួចជីវិត។ នៅក្នុងកូនសៀវភៅនោះ ក៏បានសរសេរទៀតថា..... ”បងប្រាថ្នាក្នុងចិត្តថា បងហើយនិងអូន នឹងអាចនៅជាមួយគ្នាដល់វិនាទីចុងក្រោយ ដែលកប៉ាល់ត្រូវលិចចុះទៅបាតសមុទ្រ
តែបងមិនអាចធ្វើវាបាន ដោយសារតែកូនស្រីរបស់យើង បងត្រឹមតែអាចបង្ខំចិត្ត ទុកឱ្យអូនគេងលក់តែឯង នៅខាងក្រោមបាទសមុទ្រដ៏សែនជ្រៅនោះ។ បង សុំទោស…”
– បន្ទាប់ពីនិយាយរឿងនេះចប់ ថ្នាក់រៀនបានត្រលប់ទៅជាស្ងៀមស្ងាត់ខុសពីមុន សិស្សទាំងអស់បានយល់ពីអត្ថន័យរបស់រឿងនេះហើយ៖ ”ជួនកាលគ្រប់រឿងដែលបានកើតឡើង គឺសុទ្ធតែមានមូលហេតុរបស់វា”។
– អ្នកដែលស្ម័គ្រចិត្តចេញលុយប៉ាវគេ មិនមែនពួកគេសុទ្ធតែជាអ្នកមាន មានលុយចាយមិនអស់ទេ តែមកពីគេឱ្យតម្លៃលើមិត្តភាព និងមនោសញ្ចេតនាជាងលុយកាក់។
– ក្នុងការងារ អ្នកស្ម័គ្រចិត្តទទួលការងារច្រើន និងធ្វើតែម្នាក់ឯង មិនមែនគេល្ងង់ទេ តែគេយល់ច្បាស់ពីអ្វីដែលហៅថា ភារកិច្ច ព្រោះគេមិនចង់ឱ្យការខ្ជិលច្រអូសរបស់អ្នកដ៏ទៃ ធ្វើឱ្យបរាជ័យការងារទាំងមូលទេ។
– បន្ទាប់ពីឈ្លោះគ្នាហើយ អ្នកដែលមកសុំទោសមុន មិនមែនសុទ្ធតែជាអ្នកខុសទេ តែគេជាមនុស្សដែលផ្តល់តម្លៃឱ្យអ្នកដ៏ទៃ។
– គេស្ម័គ្រចិត្តជួយយើង មិនមែនគេជំពាក់អ្វីយើងទេ តែមកពីគេមើលឃើញសម្ព័ន្ធភាពសំខាន់ជាង។
