បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តី ប៉ុន្តែពេលខ្លះអារម្មណ៍សិចរបស់ស្ត្រី កើនខ្លាំងជាងបុរសទៅ ទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួនដែលមាននៅខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្ត្រីតែងកើតមានអារម្មណ៍ចង់រួមរ័ក។
– ក្រោយថ្ងៃមានរដូវៈ ក្រោយថ្ងៃមានរដូវបានកន្លងផុតទៅគឺជាអំឡុងពេលដែលកម្រិតអ័រម៉ូនក្នុងរាងកាយស្ត្រីកើនឡើង ព្រោះជាដំណាក់កាលដែលរាងកាយផលិតពង (អូវុល) ដើម្បីរង់ចាំទទួលការបន្តពូជតាមបែបធម្មជាតិ។ ពីរសប្តាហ៍រាប់ចាប់ពីថ្ងៃអស់រដូវចុងក្រោយ គឺជាចន្លោះពេលមួយសមស្របបំផុតក្នុងការបង្កាត់ភ្លើងស្នេហ៍កាមទេព និងជាពេលដែលស្ត្រីមានតម្រូវការផ្លូវ ភេទខ្លាំងដោយពុំចាំបាច់ឱ្យបុរសជាដៃគូជួយបបោសអង្អែលដាស់អារម្មណ៍សិចយូរៗ ដូចមុននោះឡើយ ។
– មើលវីដេអូដាស់អារម្មណ៍ៈ ស្ត្រីភាគច្រើនមានអារម្មណ៍ខ្លាចរអាមិនហ៊ានមើលវីដេអូសិចដោយមូលហេតុច្រើនយ៉ាង ពិសេស ខ្លាចបុរសគូស្នេហ៍យល់ថា នាងជាស្ត្រីល្មោភតណ្ហា។ ប៉ុន្តែបើជាសាច់រឿងស្នេហាមានឈុតឆាកឱបថើបបឺតមាត់ ស្ទាបបបោសអង្អែលសម្តែងដោយតួឯកប្រុសសង្ហា អាចធ្វើឱ្យឈាមរបស់ស្ត្រីពុះពោរឡើង ឯអារម្មណ៍ក៏កើតមានទៅតាមនោះដែរ រហូតទ្រាំលែងបាន ពេលនោះចៀសមិនផុតពីដឹកដៃគ្នាឡើងឋានសួគ៌ឡើយ ។
– ពេលនៅបែកគ្នាៈ អឡុងពេលរស់នៅបែកគ្នាបណ្តោះអាសន្នសម្ពន្ធស្នេហ៍របស់ស្ត្រី និងគូស្នេហ៍នឹងកាន់តែវេញត្របាញ់បញ្ចូលគ្នាយ៉ាងស្អិតល្មូតទ្វេឡើងនៅពេលបានជួបគ្នាម្តង។ នេះដោយសារក្តីនឹករលឹកភាពស្រងេះស្រងោចដក់ជាប់ក្នុងចិត្ត ដែលចេះតែកើនឡើងដោយក្តីបារម្ភ និងទន្ទឹងរង់ចាំផ្លូវ ។ ពេលបានជួបគ្នាវិញ ត្រូវទូទាត់នូវក្តីនឹងរឮកដោយយកសិចមកជំនួស។
– ពេលតប់ប្រមល់ៈ ភាពធុញថប់តប់ប្រមល់របស់ស្ត្រី ដែលយើងមិនច្បាស់ក្នុងចិត្តថាជាអ្នកជំរុញកម្តៅខ្លួន ឱ្យពុះពោរឡើងដូចកំហឹង និងមិនអាចបង្កើតនូវសេចក្តីត្រូវការផ្នែកផ្លូវភេទឱ្យកើនឡើងខ្លាំង ដូចការខឹងក្រេវក្រោធនោះ បើភាគីបុរសជូយដោះស្រាយបញ្ហារកច្រកចេញឱ្យស្ត្រីធូរស្បើយ ក្នុងអារម្មណ៍គឺជារឿងល្អ។ ភាពតប់ប្រមល់នាំឱ្យឈឺក្បាល និងរោលរាលទៅដល់ចិត្ត។ ដូចនេះ សិចអាចធ្វើឱ្យការធុញថប់អារម្មណ៍ ធូរស្បើយបាន ហើយជួនកាលជួយកាត់បន្ថយ អាការឈឺក្បាលបានទៀតផង។
– ត្រូវស្រាកម្តៅអារម្មណ៍ៈ អំឡុងពេលស្ថិតនៅតែ២នាក់ជាមួយបុរសកំពូលស្នេហ៍ ស្ត្រីអាចចាប់ផ្តើមសាងភាពក្លាហានខ្លួនឯង ដោយក្រេបនូវរសជាតិដ៏ជាប់ចិត្តនៃសុរា ពិសេសប្រភេទស្រាណាដែលដៃគូរបស់នាងចូលចិត្ត ដើម្បីជំរុញអារម្មណ៍នៃសេចក្តីសុខរួមគ្នា ឱ្យកើតមានឡើង។
