មនុស្សយើងម្នាក់ៗ តែងតែគេងទៅតាមទម្លាប់របស់យើងម្នាក់ៗជាប្រចាំថ្ងៃ នឹងភាពងាយ ស្រួលរបស់បុគ្គលម្នាក់ៗ ។ ហើយទម្លាប់ទាំងនោះវាអាចបង្ហាញពីចរិតរបស់មនុស្សម្នាក់ៗបាន ផងដែរ ។ដើម្បីផ្តល់ភាពងាយស្រួលនឹងអាចឱ្យបានសិក្សាពីបុគ្គលណាម្នាក់យើងគ្រាន់តែសង្កេត មើលពីឥរិយាបថ គេងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ។
គេងយកដៃទ្រក្បាល មនុស្សដែលគេងបែបនេះជាមនុស្សវៃឆ្លាត មានបញ្ញាស្មារតីល្អ ចូល ចិត្តរៀនសូត្រនូវអ្វីថ្មីៗមានគំនិតប្លែកៗ ស្រលាញ់ក្រុមគ្រួសារប៉ុន្តែពិបាកស្រលាញ់មនុស្សបន្តិច។
គេងផ្កាប់មុខ ៖ មនុស្សដែលចូលចិត្តគេងបែបនេះរហូតមក បង្ហាញឱ្យឃើញ ថា ជាមនុស្សចិត្តចង្អៀត ធ្វើតាមទំនើងចិត្តរបស់ខ្លួន និងចូលចិត្តឱ្យអ្នកដទៃ ធ្វើតាមតម្រូវការ របស់ខ្លួនថែមទាំងជាមនុស្សធ្វេសប្រហែសមិនសូវទទួលខុសត្រូវទៀតផង។ហើយជាប្រភេទ មនុស្សដែលយក តែចិត្តខ្លួនឯងជាធំ។
គេងផ្អៀង ៖ ជាប្រភេទមនុស្សដែលមានការជឿជាក់លើខ្លួនឯងតែងតែទទួល បានជោគជ័យ ដោយសារការប្រឹងប្រែងព្យាយាម។ ហើយបើមនុស្សនោះចូលចិត្តគេងផ្អៀងទៅស្តាំ និងបោះដៃទៅផុតលើក្បាលតែងតែមានបុណ្យវាសនាល្អ។ ហើយជាមនុស្សដែលជោគជ័យគ្រប់ពេល។
គេងសង្កត់លើដៃខ្លួនឯង ៖ ជាមនុស្សសុភាពទន់ភ្លន់ ស្មោះត្រង់ ប្រាកដប្រជា ប៉ុន្តែខ្វះការជឿ ជាក់ និងខ្វះភាពកក់ក្តៅ។
គេងអង្កុញ ៖ ជាមនុស្សអផ្សុកដោយងាយ និងឆាប់ក្រៀមក្រំ ក្នុងចិត្ត ព្រោះគិតច្រើនពីរឿងអតីតកាលរបស់ខ្លួន ថែមទាំងមានភាពមន្ទិល សង្ស័យច្រើន ស្ទាក់ស្ទើរក្នុងចិត្ត ខ្វះការជឿជាក់លើខ្លួនឯង។
គេងទទូរភួយ ៖ ជាមនុស្សមានការខ្មាសអៀន ទន់ជ្រាយ តែងតែ រក្សាទុកអាថ៌កំបាំងក្នុងចិត្ត មិនព្រមបង្ហើបឱ្យអ្នកផ្សេងដឹង រួចយកទៅគិត ខ្វាយខ្វល់តែម្នាក់ឯង។
គេងផ្ងារ ៖ ជាមនុស្សស្រលាញ់សេរីភាព មានភាពម្ចាស់ការខ្លួនឯង ខ្ពស់ ស្រលាញ់ភាពស្អាតបាត និងចូលចិត្តការសប្បាយ ពូកែរកប្រាក់ ហើយ ក៏ពូកែចាយវាយប្រាក់ដែរ។
