អត្ថបទថ្មីៗ

Sunday, June 25, 2017

ឥរិយាបថ​គេង​អាចឱ្យ​យើង​ដឹង​ពី​អត្តចរិត​របស់​មនុស្ស

​មនុស្ស​យើង​ម្នាក់ៗ តែងតែ​គេង​ទៅតាម​ទម្លាប់​របស់​យើង​ម្នាក់ៗ​ជាប្រចាំ​ថ្ងៃ នឹង​ភាព​ងាយ ស្រួល​របស់​បុគ្គល​ម្នាក់ៗ​ ។​ ហើយ​ទម្លាប់​ទាំងនោះ​វា​អាច​បង្ហាញ​ពី​ចរិត​របស់​មនុស្ស​ម្នាក់ៗ​បាន ផងដែរ​ ។ដើម្បី​ផ្តល់​ភាពងាយស្រួលនឹង​អាច​ឱ្យបាន​សិក្សា​ពី​បុគ្គល​ណា​ម្នាក់យើង​គ្រាន់តែសង្កេត​ មើល​ពី​ឥរិយាបថ គេង​របស់​បុគ្គល​ណា​ម្នាក់​ប៉ុណ្ណោះ​។​


​ គេង​យកដៃ​ទ្រ​ក្បាល មនុស្ស​ដែល​គេង​បែបនេះ​ជា​មនុស្ស​វៃឆ្លាត មាន​បញ្ញា​ស្មារតី​ល្អ ចូល ចិត្ត​រៀនសូត្រ​នូវ​អ្វី​ថ្មីៗមានគំនិត​ប្លែកៗ ស្រលាញ់​ក្រុមគ្រួសារប៉ុន្តែពិបាកស្រលាញ់​មនុស្ស​បន្តិច​។

​គេង​ផ្កាប់មុខ ៖ មនុស្ស​ដែល​ចូលចិត្ត​គេង​បែបនេះ​រហូតមក បង្ហាញឱ្យឃើញ ថា ជា​មនុស្ស​ចិត្តចង្អៀត ធ្វើតាម​ទំនើងចិត្ត​របស់ខ្លួន និង​ចូលចិត្ត​ឱ្យ​អ្នកដទៃ ធ្វើតាម​តម្រូវការ របស់ខ្លួនថែម​ទាំង​​ជាម​នុស្ស​ធ្វេស​ប្រ​ហែសមិនសូវ​ទទួលខុសត្រូវ​ទៀតផង​។​ហើយ​ជា​ប្រភេទ មនុស្ស​ដែល​យក​ តែ​ចិត្ត​ខ្លួនឯង​ជាធំ​។​

គេង​ផ្អៀង ៖ ជា​ប្រភេទ​មនុស្ស​ដែលមាន​ការជឿជាក់​លើ​ខ្លួនឯងតែងតែ​ទទួល បាន​ជោគ​ជ័យ ដោយសារ​ការប្រឹងប្រែង​ព្យាយាម​​។ ហើយ​បើ​មនុស្ស​នោះ​ចូលចិត្ត​គេង​ផ្អៀង​ទៅ​ស្តាំ និង​បោះដៃ​ទៅ​ផុត​លើ​ក្បាល​តែងតែមាន​បុណ្យ​វាសនា​ល្អ​។​ ហើយ​ជាម​នុស្ស​ដែល​ជោគជ័យ​គ្រប់ពេល​។​

​ គេង​សង្កត់​លើ​ដៃ​ខ្លួនឯង ៖ ជា​មនុស្ស​សុភាព​ទន់ភ្លន់ ស្មោះត្រង់ ប្រាកដប្រជា ប៉ុន្តែខ្វះ​ការជឿ ជាក់ និង​ខ្វះ​ភាពកក់ក្តៅ​។​

​ គេង​អង្កុញ ៖ ជា​មនុស្ស​អផ្សុក​ដោយ​ងាយ និង​ឆាប់​ក្រៀមក្រំ ក្នុង​ចិត្ត ព្រោះ​គិត​ច្រើន​ពី​រឿង​អតីតកាល​របស់ខ្លួន ថែមទាំង​មាន​ភាព​មន្ទិល សង្ស័យ​ច្រើន ស្ទាក់ស្ទើរ​ក្នុង​ចិត្ត ខ្វះ​ការជឿជាក់​លើ​ខ្លួនឯង​។​

​ គេង​ទទូរ​ភួយ ៖ ជា​មនុស្ស​មានការ​ខ្មាសអៀន ទន់ជ្រាយ តែងតែ រក្សាទុក​អាថ៌កំបាំង​ក្នុង​ចិត្ត មិន​ព្រម​បង្ហើប​ឱ្យ​អ្នកផ្សេង​ដឹង រួច​យកទៅ​គិត ខ្វាយខ្វល់​តែម្នាក់ឯង​។​

​ គេង​ផ្ងារ ៖ ជា​មនុស្ស​ស្រលាញ់​សេរីភាព មាន​ភាពម្ចាស់ការ​ខ្លួន​ឯង ខ្ពស់ ស្រលាញ់​ភាព​ស្អាតបាត និង​ចូលចិត្ត​ការសប្បាយ ពូកែ​រកប្រាក់ ហើយ ក៏​ពូកែ​ចាយវាយ​ប្រាក់​ដែរ​។​