អត្ថបទថ្មីៗ

Thursday, May 18, 2017

អានហើយហូរទឹកភ្នែកដោយមិនដឹងខ្លួន ផ្ញើជូនប្រុសៗដែលជាស្វាមីគេទាំងអស់ ស្រីៗគ្នាយើងជួយស៊ែរផង!

ភរិយា !! បានខល មករកស្វាមីនៅ កន្លែងធ្វើការ ដែរនៅម្នាក់ មួយកន្លែង!

«ភរិយា» និយាយ ៖ បងៗ…យប់នេះ បងមកទទួលអូនបានអត់?

«ស្វាមី»និយាយ ៖ ស្អី! ទៀតហើយ ឃើញតែជិះ ម៉ូតូឌុបមកវិញតែខ្លួនឯងរាល់យប់សេាះ! ថ្ងៃនេះនឹកមេ៉ច បានជាឲ្យបងទៅទទួលវិញ?

«ភរិយា»និយាយ ៖ ព្រេាះយប់នេះ! អូនមានអ្វីសំខាន់ ឲ្យបងហ្នឹងណា បានជាអូនឲ្យបង មកទទួល! បើអញ្ចឹងចាំអូនរងចាំបង មកទទួល នៅម្ដំុកន្លែងអូនធ្វើការណា!!


«ស្វាមី» និយាយ ៖ ការងារ បងរវល់ណាស់ !អូយ! ធុញដល់ហើយ…. Ok ! Ok! អញ្ចឹងចាំប្រហែល ១មោ៉ងទៀត ចាំបងទៅទទួល!

« ក្រោយពី និយាយគ្នារួច ស្វាមី ក៏បានបិទទូរស័ព្ទដៃរ ដោយអារម្មណ៍មិនល្អ ដែរ ធុញ! នឹងភរិយា ខលមករំខានពេលដែរ កំពុងធ្វើការ»

ក្រោយពីហ្នឹង! ពេលវេលា កន្លងមកប្រហែលជាង ២មោ៉ង!!
ស្វាមីចេញពីធ្វើការ បើកឡានទៅម្ដុំៗ កន្លែងភរិយាខ្លួនធ្វើការ តែមិនឃើញនាង នៅរងចាំ !

ស្វាមីនាងក៏គិតថានាង ប្រហែលជាចាំយូរពេក មិនឃើញមក ក៏ត្រឡប់មកផ្ទះវិញដោយខ្លួនឯងហើយ!!

ហើយស្វាមីក៏បើកឡានមកដល់ផ្ទះ ពេលមកដល់ផ្ទះ ស្វាមីមានអារម្មណ៍ ប្លែកៗ ពេលដែរឃើញមនុស្សម្នាជាច្រើន នៅផ្ទះរបស់ខ្លួន !!

នៅក្នុងពេលនេាះ ម្ដាយក្មេករបស់គេ ក៏ដើរមករក ទាំងទឹកភ្នែកហូរ មិនឈប់ ហើយ អួលដើមករ! និយាយទៅកាន់កូនប្រសារ!

«ម្ដាយក្មេក» និយាយ ៖ តើ ឯង មកពីណា? ដឹងអត់ ថាប្រពន្ធឯង «ត្រូវចោរ រំលោភ ហើយសម្លាប់»
មុនពេលហ្នឹង បន្ដិច ប្រពន្ធឯង បានខលរកប្រាប់មែ៉ ថាឯងទៅទទួលនាង!
តែវាហួសពេលហើយ សេចក្ដីស្លាប់ទៅទទួលនាងមុនឯងទៀត!

ស្វាមី ដួលទាំងឈរ តក់ស្លុត នឹងសោកស្ដាយ នៅអ្វីដែរខ្លួនគេមិនទទួលខុសត្រូវ !!
ដោយសារខ្លួនបានបិទទូរសព្ទ័ដៃ !! ដោយ ធុញនឹងភរិយាខល រកខ្លាំងពេក!!
ពេលនេាះ ខ្លួនគេ បានបើកទូរសព្ទ័វិញ ! ក៏មានសារចូលមក ៣សារ!

សារទី១! ប្ដី..សំលាញ់ ហេតុអ្វី បងមកទទួលអូនយូរម្លេះ?
សារទី២! អូនគ្មានអ្វីជូនបងទេ..យប់នេះ តែអូន ចង់រំលឹកបង ថា..ថ្ងៃនេះជាថ្ងៃគ្រប់ខួប យើងបាន រៀបការជាមួយគ្នា ហ្នឹងណា ប្ដីសំលាញ់!!
សារទី៣! ប្ដីសំលាញ់….អូនខ្លាចណាស់ មានមនុស្សប្រុសម្នាក់ មកឈរក្បែរអូន អូនភ័យណាស់បង ឆាប់មកទទួលអូនលឿនៗបង!

ពេលហ្នឹងទឹកភ្នែករបស់កូនប្រុស ដើមទ្រូងប្រាំហាត្រ ក៏ហូរ ដូចទឹកស្ទឹង យំបោកខ្លួនបោកប្រាណ! ដែរបណ្ដោយឲ្យនាង នៅចាំតែម្នាក់ឯង ជាង២មោ៉ង! ….រហូតដល់នាងជួបរឿងអាក្រក់យា៉ងនេះ!!

បញ្ជាក់ ៖ យើងអាចមាន ពេលវេលា នឹង ការងារ នឹងមិត្តភក្រ័ ឬអ្វីផ្សែងៗ បានច្រើន!!

តែសូម «កុំភ្លេច» យកចិត្តទុកដាក់ នឹងឲ្យតម្លៃ មនុស្សដែរយើងស្រឡាញ់ ហើយគេក៏ស្រឡាញ់យើង!!
ជាពិសេស ក្រុមគ្រួសារយើង ដែរមានជីវិតរស់នៅ កុំឲ្យគ្រប់យា៉ង វាហួសពេលទៅហើយ!!
«ទើបមកប្រាប់ថាស្ដាយក្រោយ»