អត្ថបទថ្មីៗ

Friday, May 19, 2017

ហេតុ​ផល ​​ដែល​អ្នក​​គួរតែឡើងឋានសួគ៌​​រាល់យប់

ការរួមភេទទៀងទាត់មានសារៈសំខាន់ខ្លាំងណាស់ចំពោះទំនាក់ទំនងស្នេហា ជាពិសេសអ្នកដែលទើបនឹងរៀបការថ្មោងថ្មី។ លើសពីនេះទៅទៀត វាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព។


អត្ថប្រយោជន៍ផ្លូវចិត្ត
ការរួមភេទមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខមាលភាពផ្លូវអារម្មណ៍របស់អ្នក។ វាអាចជួយឲ្យគូស្នេហ៍ស្គាល់ចិត្តគ្នាកាន់តែជ្រាលជ្រៅ, មានភាពជិតស្និទ្ធិ, អារម្មណ៍រីករាយ និងមានសុខភាពល្អ។

ជំរុញរាងកាយ
ការរួមភេទមានឥទ្ធិពលវិជ្ជមានលើសុខភាពរាងកាយរបស់អ្នកផងដែរ។ វាធ្វើឲ្យប្រសើរឡើងនូវដំណើរការឈាមរត់, ពង្រឹងប្រព័ន្ធសសៃឈាមបេះដូង, ខ្នង, ត្រគាក, ជើង និងសាច់ដុំផ្សេងៗទៀត។ ស្របពេលដំណាលគ្នានេះ វាក៏អាចជួយក្នុងការសម្រកទម្ងន់ផងដែរ។\

បង្កើនស្ថេរភាពផ្លូវចិត្តរបស់អ្នក
វាមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការបំបាត់ភាពតានតឹង និងជួយស្តារឡើងវិញនូវអារម្មណ៍វិជ្ជមាននៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកមិនបានរួមភេទនៅក្រោមកាលៈទេសៈតានតឹង គ្រាន់តែឱបថ្នាក់ថ្នមក៏អាចរំញោចសារធាតុ អុកស៊ីតូស៊ី រួមទាំង dopamine ផងដែរ។

ក្មេងជាងវ័យ
ការរួមភេទអាចជួយរក្សាសម្រស់របស់អ្នកឲ្យនៅក្មេងជាងវ័យបានយូរ ជាពិសេសចំពោះស្ត្រី។ ការរួមភេទពន្លឿនដល់ការលូតលាស់របស់អ័រម៉ូន ដែលធ្វើឲ្យស្បែករបស់អ្នកតឹងណែនមើលទៅក្មេងជាងវ័យ៕