អត្ថបទថ្មីៗ

Wednesday, June 28, 2017

មើល​ចរិត​មនុស្ស​តាមរយៈ​ប្រភេទ​ភ្នែក

រូបរាងកាយ​របស់​ម​នុស្ស​គ្រប់រូប​តែងតែមាន​ទំនាក់ទំនង​ជាមួយគ្នា​ទៅវិញទៅមក ​។ ដោយ​ឡែក​​ពេលនេះ ​ផ​ប​ហ្សូ​ន អាស៊ី​សូម​ធ្វើការ​បង្ហាញជូន​ដល់​ប្រិយមិត្ត​ទាំងអស់​ថា លក្ខណៈរបស់​ភ្នែក​អាច​ធ្វើការ​បង្ហាញថា មនុស្ស​នោះ​មាន​ចរិត​បែបណា មាន​ចំណូលចិត្ត​ធ្វើ​អ្វី​ ។ ​


សូម​រីករាយ​ជា មួយ​អត្ថបទ​ខាងក្រោម​នេះ​៖

-​ភ្នែក​ធំៈ មនុស្ស​ប្រភេទ​នេះ មិន​ចូលចិត្ត​ជីវិត​សាម​ញ្ញា ហើយ​បើ​អ្នក​ទាំងពីរ​ស្និទ្ធស្នាល​គ្នា​ថែមទៀត​នោះ មនុស្ស​ប្រភេទ​នេះ​និង​ដាស់​អារម្មណ៍​អ្នក​ឲ្យ​លង់ ​ក្នុង​អន្លង់​ស្នេហ៍​ហើយ​មនុស្ស​ភ្នែក​ធំ​នេះ​គឺ​តែងតែមាន​ប្រៀប​ទៅលើ​មនុស្ស​ដទៃ​ផ្សេងទៀត​។​

-​ភ្នែក​តូចៈ មនុស្ស​ប្រភេទ​នេះ​យល់​តែ​ពី​អារម្មណ៍​ខ្លួនឯង ចាប់អារម្មណ៍​លើ​ការបំពេញ​តម្រូវ​ការខ្លួន​ឯង​ជា​គោល​ហើយ​តែងតែ ផ្លាស់ប្តូរ​គូ​ជា​ញឹកញាប់ និង​ជាម​នុស្ស​ដែល​រើស​ច្រើន​។​

-​ភ្នែក​ជ្រៅៈ ជា​មនុស្ស​ដែលមាន​ស្នេហ៍​ដូច​ផ្លេកបន្ទោរ​ (​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​)​ ស្រឡាញ់​ងាយ​ណាយ​ណាស់​ហើយ​បើ ស្រលាញ់​នរណាម្នាក់​ចង់​រៀបការ​គេ​ត្រូវ​ស្វែងយល់​ពី​មនុស្ស​ម្នាក់​នោះ​ឲ្យ​ស៊ីជម្រៅ​សិន​។​

-​ភ្នែក​ពណ៌​ខ្លីៈបង្ហាញថា​ជាម​នុស្ស​ប្រកាន់​ខ្ចា​ប់​មោះមុតហើយ​មាន​អាទិភាព​ទៅលើ​រឿង​ស្នេហា ពេលដែល​មនុស្ស​មាន​ភ្នែក​ពណ៌​ខ្ចី​នេះ នៅពេល​ធ្វើ​កិច្ចការ​អ្វីមួយ ​តែងតែមាន​សិទ្ធ​មុនគេ​ អាច​និយាយ ថា​ជាម​នុស្ស មាន​ឪ​ឱកាស​ច្រើន​ក្នុង​រឿង​កា​ងារ​ក៏ដូចជា​រឿង​ស្ន​ហា​ផងដែរ​។​

-​ភ្នែក​ពណ៌​ចាស់ៈ ជា​មនុស្ស​រឹង​បឹង មិន​ងាយ​រង្គោះរង្គើ បើ​បាន​មនុស្ស​ប្រភេទ​នេះ​ស្នេហ៍​ហើយ ស្នេហា​អ្នកនឹង​ស្ថិតស្ថេរ​រឹងប៉ឹង​។ ជន​អាស៊ី​ភាគច្រើន​ជា​អំបូរ​ជន​ដែលមាន​ភ្នែក​ខ្មៅ និង​ពណ៌​ត្នោត​ចាស់​។​