ខ្ញុំបើកហាងលក់បាយ ហើយក្បែហាងខ្ញុំក៏មានហាងគេជាច្រើនទៀត
ពេលខ្ញុំលក់បាន2ឆ្នាំស្រាប់តែមានបុរស់ម្នាក់ខ្លួនស្មូកគ្រោគដើរតែលតោនក្បែម្ដុំហាងខ្ញុំ
គាត់ដើរក្បែហាងគេដ៏ទៃគេមិនអោយនៅក្បែឡើយ គាត់ក៏ដើរមកក្បែហាងខ្ញុំ
ខ្ញុំឃើញគាត់ហើយពិតជាគួអោយអាណិតអាសូរក៏យកបាយទៅអោយគាត់ ព្រោះខ្ញុំគិតថា
បាយដែលម្ហូបដែលខ្ញុំលក់សល់គុងតែយកទៅចោលដដែលបើអោយគាត់ពិសារវាមិនល្អជាង ខ្ញុំអោយគាត់រាល់ថ្ងៃ
គាត់ក៏មករាល់ថ្ងៃថែមទាំងទៀងពេលវេលាទៀតផង ថ្ងៃខ្លះពេលដែលគាត់មិនមក ខ្ញុំក៏មអារម្មណ៍ថានៅមិនសុខ
ព្រោះមិនបានអោយ....
ពេលយប់ខ្ញុំមិនដឹងថាគាត់ទៅសំរាណនៅឯណាទេ តែដល់ម៉ោងដឹងតែមកដល់ ហើយសើចដាក់ទៀតផង
ខ្ញុំអោយបាយគាត់ញាំរហូតអស់រយះពេល៤-៥ឆ្នាំ ក្រោយមកក៏មិនឃើញគាត់មកទៀត
ស្រាប់តែ ២ឆ្នាំក្រោយមកខ្ញុំក៏លេងចាំមើលផ្លូវគាត់ តែថ្ងៃមួយខ្ញុំក៏បើកហាងដូចធម្មតា
គ្រានោះក៏ឃើញមានឡានសេរីទំនើបមួយគ្រឿងចតនៅមុខហាងខ្ញុំ
ខ្ញុំមិនចាប់អារម្មណ៍នោះទេព្រោះខ្ញុំគិតថាគឺជាឡានរបស់អ្នកចំងាយមកធ្វើធុរៈនៅម្ដុំនេះ
តែភ្លាមនោះក៏មានបុរស់ពីនាក់ចុះពីលើឡានហើយដើសម្ដៅមករកខ្ញុំហើយមើលមុខខ្ញុំក៏សួរថាលោកជាម្ចាស់ហាងមែនទេ
ខ្ញុំក៏ឆ្លើយបាទខ្ញុំជាម្ចាស់ហាង ភ្លាមនោះគេក៏លុតជង្គុងនៅនឹងមុនខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង
ខ្ញុំក៏សួរថាមានអ្វីកើតឡើង ទើបមកលុតជគុងបែបនេះ.? គេក៏និយាយរឿងវាវអោយស្ដាប
គេថាកាលពី ៨ឆ្នាំមុន ប៉ារបស់គេមានជំងឺសត្តិមិនសូវល្អត្រូវបានរត់ចេញពីផ្ទះ
គេព្យាយាមតាមរកតែមិនបានដំណឹងសោះ ថ្ងៃមួយប៉ារបស់គេក៏ត្រលប់ទៅផ្ទះវិញដោយខ្លួនឯង
ហើយគេក៏បានយកទៅព្យាបាលហើយជាឡើងវិញប៉ារបស់គេបាននិយាយថាមានអ្នកមានគុណម្នាក់បានអោយគាត់ញាំរាល់ថ្ងៃ
កុំអីម្លេះគាត់ស្លាប់នៅតាមចញ្ចើមថ្នល់ដូចខ្មោចឆ្កែរបាត់ហើយ
គេនិយាយចប់ហើយក៏សុំតបស្នង់បុណ្យគុនដោយអោយឡានមួយគ្រឿង តែខ្ញុំមិនយក គេនៅតែបង្ខំអោយយកបើខ្ញុំមិនយកទេ
គេនឹងលុតជង្គង់នៅនឹងមុខខ្ញុំទាល់តែខ្ញុំយក ហើយខ្ញុំក៏សម្រេចចិត្តថានឹងយក ព្រោះវាជាជម្រើសចុងក្រោយ
ក្រោយមកគេនឹងប៉ារបស់តែងតែមកញាំបាយនៅហាងរបស់ខ្ញុំមួយឆ្នាំយ៉ាងតិចក៏ ២-៣ដងដែរហើយទិញរបស់មកផ្ញើនឹងនិយាយលេងជាមួយខ្ញុំហើយទើបត្រលប់ទៅវិញ
(ពេលនេះទើបខ្ញុំដឹងថាការធ្វើអំពើល្អពិតជាបានផលល្អមែន)។
តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថបទនេះ អាចសម្ដែងជាមត្តិបាន
បើចូលចិត្ត Like & Share សូមអគុណនឹងសូមជំរាបលារ។
ប្រភព៖http://tv2fb.net