អត្ថបទថ្មីៗ

Thursday, May 25, 2017

ខ្ញុំអោយបាយគេញាំរាល់ថ្ងៃ ២ឆ្នាំក្រោយមកស្រាប់តែ....

ខ្ញុំបើកហាងលក់បាយ ហើយក្បែហាងខ្ញុំក៏មានហាងគេជាច្រើនទៀត ពេលខ្ញុំលក់បាន2ឆ្នាំស្រាប់តែមានបុរស់ម្នាក់ខ្លួនស្មូកគ្រោគដើរតែលតោនក្បែម្ដុំហាងខ្ញុំ គាត់ដើរក្បែហាងគេដ៏ទៃគេមិនអោយនៅក្បែឡើយ គាត់ក៏ដើរមកក្បែហាងខ្ញុំ ខ្ញុំឃើញគាត់ហើយពិតជាគួអោយអាណិតអាសូរក៏យកបាយទៅអោយគាត់ ព្រោះខ្ញុំគិតថា បាយដែលម្ហូបដែលខ្ញុំលក់សល់គុងតែយកទៅចោលដដែលបើអោយគាត់ពិសារវាមិនល្អជាង ខ្ញុំអោយគាត់រាល់ថ្ងៃ គាត់ក៏មករាល់ថ្ងៃថែមទាំងទៀងពេលវេលាទៀតផង ថ្ងៃខ្លះពេលដែលគាត់មិនមក ខ្ញុំក៏មអារម្មណ៍ថានៅមិនសុខ ព្រោះមិនបានអោយ....


ពេលយប់ខ្ញុំមិនដឹងថាគាត់ទៅសំរាណនៅឯណាទេ តែដល់ម៉ោងដឹងតែមកដល់ ហើយសើចដាក់ទៀតផង ខ្ញុំអោយបាយគាត់ញាំរហូតអស់រយះពេល៤-៥ឆ្នាំ ក្រោយមកក៏មិនឃើញគាត់មកទៀត

ស្រាប់តែ ២ឆ្នាំក្រោយមកខ្ញុំក៏លេងចាំមើលផ្លូវគាត់ តែថ្ងៃមួយខ្ញុំក៏បើកហាងដូចធម្មតា គ្រានោះក៏ឃើញមានឡានសេរីទំនើបមួយគ្រឿងចតនៅមុខហាងខ្ញុំ ខ្ញុំមិនចាប់អារម្មណ៍នោះទេព្រោះខ្ញុំគិតថាគឺជាឡានរបស់អ្នកចំងាយមកធ្វើធុរៈនៅម្ដុំនេះ តែភ្លាមនោះក៏មានបុរស់ពីនាក់ចុះពីលើឡានហើយដើសម្ដៅមករកខ្ញុំហើយមើលមុខខ្ញុំក៏សួរថាលោកជាម្ចាស់ហាងមែនទេ ខ្ញុំក៏ឆ្លើយបាទខ្ញុំជាម្ចាស់ហាង ភ្លាមនោះគេក៏លុតជង្គុងនៅនឹងមុនខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ខ្ញុំក៏សួរថាមានអ្វីកើតឡើង ទើបមកលុតជគុងបែបនេះ.? គេក៏និយាយរឿងវាវអោយស្ដាប

គេថាកាលពី ៨ឆ្នាំមុន ប៉ារបស់គេមានជំងឺសត្តិមិនសូវល្អត្រូវបានរត់ចេញពីផ្ទះ គេព្យាយាមតាមរកតែមិនបានដំណឹងសោះ ថ្ងៃមួយប៉ារបស់គេក៏ត្រលប់ទៅផ្ទះវិញដោយខ្លួនឯង ហើយគេក៏បានយកទៅព្យាបាលហើយជាឡើងវិញប៉ារបស់គេបាននិយាយថាមានអ្នកមានគុណម្នាក់បានអោយគាត់ញាំរាល់ថ្ងៃ កុំអីម្លេះគាត់ស្លាប់នៅតាមចញ្ចើមថ្នល់ដូចខ្មោចឆ្កែរបាត់ហើយ

គេនិយាយចប់ហើយក៏សុំតបស្នង់បុណ្យគុនដោយអោយឡានមួយគ្រឿង តែខ្ញុំមិនយក គេនៅតែបង្ខំអោយយកបើខ្ញុំមិនយកទេ គេនឹងលុតជង្គង់នៅនឹងមុខខ្ញុំទាល់តែខ្ញុំយក ហើយខ្ញុំក៏សម្រេចចិត្តថានឹងយក ព្រោះវាជាជម្រើសចុងក្រោយ ក្រោយមកគេនឹងប៉ារបស់តែងតែមកញាំបាយនៅហាងរបស់ខ្ញុំមួយឆ្នាំយ៉ាងតិចក៏ ២-៣ដងដែរហើយទិញរបស់មកផ្ញើនឹងនិយាយលេងជាមួយខ្ញុំហើយទើបត្រលប់ទៅវិញ (ពេលនេះទើបខ្ញុំដឹងថាការធ្វើអំពើល្អពិតជាបានផលល្អមែន)

តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថបទនេះ អាចសម្ដែងជាមត្តិបាន
បើចូលចិត្ត Like & Share សូមអគុណនឹងសូមជំរាបលារ។

ប្រភព៖http://tv2fb.net